រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគិរី រដ្ឋលេខាធិការ និងជាប្រធានគ្រប់គ្រងគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP 2) បានដឹកនាំកិច្ចប្រជុំ ស្តីពីការចាប់ផ្តើមសម្រាប់ការពិនិត្យ និងវាយតម្លៃការអនុវត្តការងារពាក់កណ្តាលគម្រោង H-EQIP 2 (Mid-Term Review of H-EQIP 2) ។
គោលបំណងកិច្ចប្រជុំ ផ្តោតទៅលើ៖
-បង្ហាញពីគោលបំណងរបស់ក្រុមការងារបេសកកម្ម
-វឌ្ឍនភាពការងារ នៃផ្នែកនីមួយៗរបស់គម្រោង
-ពិនិត្យ និងបង្ហាញលទ្ធផលការងារដែលសម្រេចបាន
-ជំហានបន្ទាប់ របស់ក្រុមការងារបេសកកម្ម
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយ ឯកឧត្តមវេជ្ជ. យូ ពិសី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជ. ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល ឯកឧត្តម ភក្តី សម្បូរណ៍ អគ្គនាយក នៃទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ លោក លោកស្រី តំណាងនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសុខាភិបាល តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងដៃគូអភិវឌ្ឍន៍៖ World Bank, KOICA, GFF, DFAT, KfW ។