Cambodia
ព័ត៌មានលំអិត

Image
ជំនួបពិភាក្សាជាមួយប្រតិភូអញ្ជើញមកពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវដើម្បីអភិវឌ្ឍន៍
ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅរសៀលថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ (IMCC-OH) បានទទួលជួបប្រតិភូអញ្ជើញមកពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវដើម្បីអភិវឌ្ឍន៍។

គោលបំណង នៃជំនួបនេះ បានពិភាក្សាទៅលើ៖

- គម្រោងសិក្សាស្រាវជ្រាវ បែបសុខភាពតែមួយ លើការឆ្លងមេរោគ នៃជំងឺឆ្លងពីសត្វទៅមនុស្ស (PREACTS-AFRICAM)

- គម្រោងសិក្សាស្រាវជ្រាវ រួមបញ្ចូលគ្នា សម្រាប់ការយល់ដឹង និងការពង្រឹងការបង្ការជំងឺឆ្កែឆ្កួតនៅកម្ពុជា (VIRAGE)

- គម្រោងសិក្សាស្រាវជ្រាវ វាយតម្លៃហានិភ័យ លើការឆ្លងក្នុងសហគមន៍ នៃជំងឺឆ្លងជាប្រចាំច្រើនប្រភេទក្នុងបរិបទសុខភាពតែមួយ (RACSMEI) ។

ក្នុងជំនួបពិភាក្សានេះ មានការអញ្ជើញចូលរួមដោយ ឯកឧត្តមវេជ្ជ. ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធាន IMCC-OH ឯកឧត្តម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធាន IMCC-OH លោកសាស្ត្រាចារ្យមហាបរិញ្ញា ជូ មុនីដារិន អគ្គនាយករង នៃក្រសួងបរិស្ថាន ឯកឧត្តមវេជ្ជ. លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺ នៃក្រសួងសុខាភិបាល និង លោក លោកស្រី ជាក្រុមការងារពាក់ព័ន្ធ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10