រាជធានីភ្នំពេញ នាថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥៖ ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សា និងពិនិត្យលើគម្រោងផែនការចំណូល-ចំណាយ ថវិកាជាតិ ឆ្នាំ២០២៦ របស់ក្រសួងសុខាភិបាល។
កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តម លោក លោកស្រី តំណាងអង្គភាពថវិកាថ្នាក់កណ្តាលទាំងអស់ ក្នុងគោលបំណងពិនិត្យ និងប្រមូលធាតុចូលបន្ថែមសម្រាប់ការរៀបចំ គម្រោងផែនការចំណូល-ចំណាយ ថវិកាជាតិ ឆ្នាំ២០២៦ ផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៦-២០២៨ និងផែនការថវិកាប្រចាំឆ្នាំ២០២៦ ដែលត្រូវឆ្លើយតបបានទៅនឹងផែនការសកម្មភាពសុខាភិបាល និងលទ្ធផលសមិទ្ធិកម្មដែលគ្រោងទុក។