Cambodia
ព័ត៌មានលំអិត

Image
ជំនួបពិភាក្សាជាមួយប្រតិភូ នៃធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW)
ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួប​សម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូ នៃធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW)  ។

គោលបំណង នៃជំនួបពិភាក្សាបានផ្តោតទៅលើ៖

- កិច្ចសហប្រតិបត្តិការនាពេលអនាគត៖ ការពិភាក្សាផ្តោតលើគម្រោងបម្រែបម្រួលអាកាសធាតុ​ ដែល​ភាគី​ នៃ​ប្រទេស​អាល្លឺម៉ង់​ មានបំណង​ជួយ​ដល់​ក្រសួង​សុខាភិបាល​ ដើម្បី​កាត់​បន្ថយ​ការ​ប៉ះពាល់​ដល់​សុខ​ភាព​សាធារណៈ​ និង​ភាព​ប្រឈម​ហានិភ័យ​។ 

- វឌ្ឍនភាពនៃគម្រោង One Health ក្រោមការដឹកនាំរបស់​ IMCC៖ ជាការ​សន្និដ្ឋាន​រួម​ គម្រោង​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​ទៅតាម​ការ​គ្រោង​ទុក​ ។ 

- វឌ្ឍនភាពនៃគម្រោង H-EQIP2៖​ ផ្តោត​សំខាន់​ទៅ​លើ​ផ្នែក​ជំងឺ​មិន​ឆ្លង​ និង​ការ​បេ្តជ្ញា​ចិត្ត​ ក្នុង​ការ​អនុវត្ត​គម្រោង​ឱ្យបាន​ចប់​តាម​កាលកំណត់​ និង​ទទួល​លទ្ធផល​ល្អ​ ។ 

ក្នុងជំនួបនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល លោកស្រីសាស្រ្តាចារ្យ អគ្គនាយករងបច្ចេកទេសសុខាភិបាល និងលោកប្រធាននាយកដ្ឋានការពារសុខភាព។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9