រាជធានីភ្នំពេញ ៖ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្ដមវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការ បានចូលរួមជាគណៈអធិបតីក្នុងពិធីបេីកព្រឹត្តិការណ៍សួស្ដីឥណ្ឌូណេស៊ី ឆ្នាំ២០២៥ រៀបចំដោយស្ថានទូតសាធារណរដ្ឋ ឥណ្ឌូណេស៊ីប្រចាំនៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
ព្រឹត្តិការណ៍ធ្វើឡើងក្នុងគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជា ឥណ្ឌូណេស៊ី និង ផ្តល់ឱកាសដល់វិស័យឯកជនចែករំលែកចំណេះដឹងផ្នែកវិនិយោគ និងការផ្លាស់ប្តូរវប្បធម៌ទៅវិញទៅមក។
ព្រឹត្តិការណ៍នេះ ក៏មានការអញ្ជេីញ ឯកឧត្ដម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាង អន្តរក្រសួង ស្ថាប័ន ចូលរួមជាគណ:អធិបតី ដែរ។