Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៩ ក្រោមប្រធានបទស្តីពី "Building AMR surveillance system successful approaches from Fleming Fund"
ថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០២៤

ទីក្រុងញូវយ៉ក៖ ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងសហការី បានអញ្ជើញចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៩ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

នាព្រឹកថ្ងៃទី២ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លោកជំទាវរដ្ឋលេខាធិការ បានអញ្ជើញបន្តចូលរួមកិច្ចប្រជុំក្រោមប្រធានបទស្តីពី "Building AMR surveillance system successful approaches from Fleming Fund"
ក្នុងគោលបំណង៖ ១) បទបង្ហាញនូវសមិទ្ធផលពីការតាមដានភាពស៊ាំនឹងឱសថប្រឆាំងមេរោគពីប្រទេសដែលបានទទួលការគាំទ្រដោយគំរោង Fleming  Fund  ២) ពិភាក្សាអំពីសារៈសំខាន់របស់ទិន្នន័យភាពស៊ាំនឹងឱសថប្រឆាំងក្នុងការធ្វើអន្តរគមន៍ផ្សេងៗ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះរៀបចំឡើងដោយ Fleming Fund និងមានដៃគូអភិវឌ្ឍន៍មានចំនួនសរុបប្រមាណ ៧០រូប។

កិច្ចបន្ទាប់នៅពេលរសៀល លោកជំទាវរដ្ឋលេខាធិការ បានអញ្ជើញចូលរួមកិច្ចប្រជុំបន្តក្រោមប្រធានបទស្តីពី "UNGA 2024 High-level Meeting on AMR and beyond:  Bringing the voices and perspectives of the Low- and Middle-Income Countries into the Global Policy Dialogue " ក្នុងគោលបំណង៖ ១) ចែករំលែកបទពិសោធន៍ ភាពជោគជ័យ និងបញ្ហាប្រឈមពីប្រទេសដែលមានចំណូលទាប និងមធ្យមក្នុងការអនុវត្តផែនការសកម្មភាពជាតិ តាមរយៈអភិក្រមសុខភាពតែមួយ (One Health) ២) លើកកម្ពស់កិច្ចសហប្រតិបត្តិការពហុវិស័យ និងការសន្ទនាក្នុងចំណោមរដ្ឋសមាជិកអង្គការសហប្រជាជាតិ សង្គមស៊ីវិល និងវិស័យឯកជន ដើម្បីកំណត់បានការអនុវត្តល្អ ដោះស្រាយនូវចំណុចខ្វះខាត និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹង AMR ៣) តស៊ូមតិសម្រាប់ការប្តេជ្ញាចិត្តផ្នែកនយោបាយ និងយុទ្ធសាស្ត្រដែលអាចអនុវត្តបានពីអ្នកដឹកនាំ និងម្ចាស់ជំនួយទូទាំងពិភពលោក ដើម្បីគាំទ្រដល់ប្រទេសដែលមានចំណូលទាប និងមធ្យម។ កិច្ចប្រជុំរៀបចំឡើងដោយ Quadripartite (WHO, WOAH, FAO, UNEP) and  International Center for Antimicrobial Resistance Solutions (ICARS) និងប្រទេសជាសមាជិកអង្គការសហប្រជាជាតិមានចំនួនសរុបប្រមាណ ១២០រូប។

Image 1
Image 2
Image 3
Image 4
Image 5