Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំវាយតម្លៃពាក់កណ្តាលអាណត្តិក្នុងប្រធានបទជំងឺមិនឆ្លងសម្រាប់គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលដំណាក់កាលទី២ (H-EQIP2)
ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំក្រុមការងារការពិនិត្យពាក់កណ្តាលអាណត្តិគម្រោងរបស់ធនាគារពិភពលោក ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមជាមួយថ្នាក់ដឹកនាំអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល និងនាយកដ្ឋានការពារសុខភាព បានចូលរួមកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពនៃការអនុវត្តសកម្មភាពការងារពាក់កណ្តាលគម្រោងលើកកម្ពស់គុណភាពនិងសមធម៌សុខាភិបាលដំណាក់កាលទី២ជាមួយក្រុមការងារធនាគារពិភពលោក និងអង្គការដៃគូរបស់គម្រោងដែលបានប្រព្រឹត្តទៅ នៅការិយាល័យធនាគារពិភពលោក។

កិច្ចប្រជុំមានគោលបំណងពិភាក្សាលើការកំណត់គោលដៅថ្មីនៃការពិនិត្យរកជំងឺមិនឆ្លង និងការកែសម្រួល លក្ខខណ្ឌក្នុងការផ្តល់ថវិកាផ្អែកលើស្នាដៃការងារទៅដល់មណ្ឌលសុខភាព និងក្រុមទ្រទ្រង់សុខភាពភូមិឡើងវិញ សម្រាប់គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលដំណាក់កាលទី២។

ជាលទ្ធផលអង្គប្រជុំបានឯកភាពរៀបចំកិច្ចប្រជុំពិភាក្សាបន្ថែមក្នុងការកំណត់វិសាលភាពនៃការធ្វើការពិនិត្យរកជំងឺមិនឆ្លង និងធ្វើការកែសម្រួលលក្ខខណ្ឌនានា ឱ្យបានឆាប់រហ័សដើម្បីឆ្លើយតបនិងការរៀបចំរបាយការណ៍លទ្ធផល វាយតម្លៃពាក់កណ្តាលអណិត្តរបស់ក្រុមការងារធនាគារពិភពលោក និងដៃគូរហិរញ្ញប្បទានបដិភាគដទៃទៀត៕

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8