Cambodia
ព័ត៌មានលំអិត

Image
«លទ្ធភាព នាំដល់ការបង្កើត តថភាព ដែលតថភាព ត្រូវការការរៀបចំចេញពីលទ្ធភាព។» ជាផ្នែកមួយនៃទស្សនៈវិជ្ជាសម្ភារៈនិយម វិចារវិទ្យា ក្នុងបទបាឋកថា ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី
ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២៥

ថ្ងៃអង្គារ ៧ រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបាឋកថា ក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល គ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៥៣៦នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានលើកទឹកចិត្តដល់មន្រ្តីសុខាភិបាល តាមតំបន់ព្រំដែនអោយបន្តបម្រើសេវាថែទាំសុខភាព ជូនដល់ប្រជាជន និងបានណែនាំដល់មណ្ឌលសុខភាព និងមន្ទីរពេទ្យទូទាំងប្រទេសអោយត្រៀមខ្លួន ក្នុងការបម្រើសេវាដល់ពលករដែលវិលត្រឡប់មកប្រទេសកម្ពុជាវិញ ប្រជាជនដែលអាចត្រូវជម្លៀសមកកាន់តំបន់សុវត្ថិភាព និង ប្រជាពលរដ្ឋខ្មែរដែលមកស្វែងរកការថែទាំ និងព្យាបាលជំងឺបន្តរពីមន្ទីរពេទ្យនៅក្រៅប្រទេស។

ឯកឧត្តមសាស្រ្តចារ្យរដ្ឋមន្រ្តី បានអំពាវនាវអោយមន្រ្តីសុខាភិបាលទាំងអស់ ចូលរួមជាធ្លុងមួយបង្ហាញពីសាមគ្គីភាពជាតិ ដោយពេលនេះជាពេលចាំបាច់បំផុតដែលប្រជាជនកម្ពុជាទាំងអស់បង្ហាញជំហរគាំទ្រយ៉ាងមុតមាំការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហារបស់ប្រទេសជាតិ។ 

ជាកិច្ចបន្ត ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី ក៏បានលើកយកអត្ថន័យសំខាន់ៗ នៃភាពជាអ្នកដឹកនាំដោយបានបកស្រាយពន្យល់ពី ទម្រង់របស់ឥទ្ធិពលដែលកើតចេញពីការដឹកនាំ និងអត្ថន័យជាក្រុម នៃភាពជាអ្នកដឹកនាំ ជាពិសេសសម្រាប់អ្នកវិជ្ជាជីវៈវេជ្ជសាស្រ្ត។ បន្ថែមពីលើនេះ ឯកឧត្តមសាស្រ្តាចារ្យ ក៍បានលើយកប្រធានបទ “លទ្ធភាព និង តថភាព” ជាផ្នែកមួយនៃទស្សនៈវិជ្ជាសម្ភារៈនិយម វិចារវិទ្យាមកធ្វើការពន្យល់ និងផ្តល់ការការណែនាំអោយថ្នាក់ដឹកនាំគ្រប់ឋានានុក្រមព្យាយាមប្រើប្រាស់ ទស្សនៈជាក់ស្តែង ទស្សនៈគ្រប់ជ្រុងជ្រោយ និង ទស្សនៈអភិវឌ្ឍន៍ ក្នុងការដឹកនាំនៅក្នុងវិស័យសុខាភិបាល។ 

ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី នៅក្នុងសប្តាហ៍នេះ មានបទបង្ហាញចែករំលែកពីការបង្កើនការពេញចិត្តពីអ្នកជំងឺ និងក្រុមគ្រួសារនៅមន្ទីរពេទ្យសេរីសោភ័ណ នៃខេត្តបន្ទាយមានជ័យ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19