រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំម្សាញ់ ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP 2) បានអញ្ជើញដឹកនាំកិច្ចប្រជុំ រួមគ្នារវាងថ្នាក់ដឹកនាំកម្រិតនាយកដ្ឋាន និងប្រតិភូ នៃបេសកកម្ម ពិនិត្យ វាយតម្លៃពាក់កណ្ដាលអណត្តិរបស់គម្រោង H-EQIP 2 ។
គោលបំណងកិច្ចប្រជុំ :
- ដោះស្រាយបញ្ហាប្រឈមនានា និងភាពយឺតយ៉ាវ ក្នុងការអនុវត្តគម្រោងជំងឺមិនឆ្លង NCD
- ពិភាក្សារកដំណោះស្រាយពាក់ព័ន្ធនឹងធនធានមនុស្ស និងការទទួលខុសត្រូវតាមផ្នែកនីមួយៗ ក្រោមទិដ្ឋភាពរួម របស់គម្រោង
- ពិនិត្យទ្បេីងវិញនូវ សមាសភាពគណៈកម្មការ steering committee និងតួនាទីភារកិច្ច ដេីម្បី ជំរុញការអនុវត្តគម្រោងឱ្យយសម្រេចបានតាមគោលដៅ
-រៀបចំផែនការថវិកាឆ្នាំ២០២៦ (AWPB 2026) ដេីម្បីដាក់ឆ្លងឱ្យបានយ៉ាងយូរ ត្រឹមខែវិច្ឆិកា ឆ្នាំ២០២៥
-បញ្ហាផ្សេងៗ
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការ និងជាប្រធានក្រុមសម្របសម្រួលគម្រោង ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល លោក លោកស្រី តំណាងនាយកដ្ឋានពាក់ព័ន្ធ តំណាងទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ និងដៃគូអភិវឌ្ឍន៍៖ World Bank, KOICA, KfW, GFF, DFAT ។