Cambodia
ព័ត៌មានលំអិត

Image
ពិធីបិទ មហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា
ថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២៥

រាជធានីភ្នំភ្នំពេញ៖ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមឱសថការី ឈី ហុង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចូលរួមពិធីបិទ មហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅវិទ្យាស្ថានជាតិអប់រំ។ 

មហាសន្និបាតវិសាមញ្ញ បានប្រព្រឹត្តទៅរយៈពេលពេញ១ថ្ងៃ ដោយទទួលបានលទ្ធផលជាផ្លែផ្កា ដូចតទៅ៖

១៖ អង្គមហាសន្និបាតបានអនុម័តលើវិសោធនកម្មធម្មនុញ្ញកាយរឹទិ្ធជាតិកម្ពុជា ជំពូកទី៣ ព្រឹទ្ធាចារ្យគរុគណ និងគរុគណ នៃកាយរឹទិ្ធជាតិកម្ពុជា និងបានបន្ថែមមាត្រា១៦ (ថ្មី) ព្រឹទ្ធាចារ្យគរុគណ និងមាត្រា១៧ (ថ្មី) គរុគណ។

២៖ អង្គមហាសន្និបាតបានអនុម័តលើវិសោធនកម្មបទបញ្ជាផ្ទៃ ក្នុងកាយរឹទិ្ធជាតិកម្ពុជា ជំពូកទី៤ អំពីព្រឹទ្ធាចារ្យគរុគណ និងគរុគណ នៃកាយរឹទិ្ធជាតិកម្ពុជា ប្រការ១៦ (ថ្មី) ព្រឹទ្ធាចារ្យគរុគណ និងប្រការ១៧ (ថ្មី) គរុគណ។

៣៖ អង្គមហាសន្និបាតវិសាមញ្ញ បានអនុម័តជាឯកច្ឆ័ន្ទគោរពអញ្ជើញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាព្រឹទ្ធាចារ្យគរុគណ នៃកាយរឹទិ្ធជាតិកម្ពុជា។

៤៖ អង្គមហាសន្និបាតវិសាមញ្ញបានអនុម័តជាឯកច្ឆ័ន្ទគោរពអញ្ជើញសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាគរុគណ នៃកាយរឹទិ្ធជាតិកម្ពុជា។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី  ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងស្ថាប័ន និងយុវជនកាយរឹទ្ធិកម្ពុជា មកពីថ្នាក់ជាតិ រាជធានីខេត្ត ក្រុងស្រុកខណ្ឌ ចំនួន១២០០នាក់។

Image 1
Image 2
Image 3
Image 4