រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារលើកកម្ពស់គុណភាព (QIWG) បានដឹកនាំកិច្ចប្រជុំវាយតម្លៃពាក់កណ្តាលអាណត្តិ ក្នុងប្រធានបទការលើកកម្ពស់គុណភាពសុខាភិបាល (លក្ខខណ្ឌផ្អែកលើលទ្ធផលការងារទី៣ PBC-3) របស់គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលដំណាក់កាលទី២ (H-EQIP2)។
កិច្ចប្រជុំនេះមានគោលបំណងធ្វើការពិនិត្យពាក់កណ្តាលអាណត្តិរបស់កម្រោង H-EQIP 2 ស្តីពីវឌ្ឍនភាពនៃលក្ខខណ្ឌផ្អែកលើលទ្ធផលការងារទី៣ (PBC-3) របស់គម្រោង H-EQIP 2 ដែលអនុវត្តដោយនាយកដ្ឋានមន្ទីរពេទ្យ ក្រសួងសុខាភិបាល។
លទ្ធផលនៃកិច្ចប្រជុំមានដូចខាងក្រោម៖
១. បន្ដអនុវត្ដនូវផែនការរបស់ PBC-3 ដែលបានអនុម័តតាំងពីដើមអាណត្ដិរបស់ H-EQIP 2
២. គាំទ្រថវិកាលើគម្រោងផែនការនៃការកសាងសមត្ថភាពផ្នែកការបង្ការ និងត្រួតពិនិត្យការចម្លងរោគ (IPC) នៅកម្ពុជា
៣. គាំទ្រថវិកាលើគម្រោងផែនការនៃការអនុវត្ដគោលការណ៍ណែនាំគ្លីនិក (CPG: Clinical Practice Guideline) និងសេចក្ដីណែនាំស្តីពីសកម្មភាពបង្គ្រប់សម្រាប់អភិវឌ្ឍមន្ទីរពេទ្យបង្អែក (CPA guideline)។
សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយឯកឧត្តមសាស្រ្តាចារ្យ អ៊ុង សំអាន អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមការងារលើកកម្ពស់គុណភាព ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃនាយកដ្ឋានមន្ទីរពេទ្យ ព្រមទាំងដៃគូអភិវឌ្ឍរួមមាន World Bank, DFAT, KOICA, GFF, KFW និងទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ ដែលមានអ្នកចូលរួមផ្ទាល់សរុបចំនួន ៣៦រូប និងតាមប្រព័ន្ធវីដេអូសន្និសីទ ចំនួន ២រូប។