ខេត្តកំពត៖ ថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងអាហារូបត្ថម្ភនៅកម្ពុជា (CNP) បានអញ្ជើញជាគណអធិបតីក្នុងពិធីបើក និងដឹកនាំអង្គសិក្ខាសាលាពិនិត្យរួមគ្នាស្ដីពីការរៀបចំផែនការសកម្មភាព និងគម្រោងថវិកាប្រចាំឆ្នាំ២០២៥-២០២៦ របស់គម្រោងអាហារូបត្ថម្ភនៅកម្ពុជា នៅសណ្ឋាគាររ៉េហ្វេរេស បាយ អិនអេសយូអិន RAINFOREST HOTEL BY NSUN ។
សិក្ខាសាលានេះមានគោលបំណង ពិនិត្យ ពិភាក្សា និងសម្រេចរួមគ្នាលើផែនការសកម្ម និងគម្រោងផែនការថវិកាប្រចាំឆ្នាំ២០២៦ របស់គម្រោងអាហារូបត្ថម្ភនៅកម្ពុជា។
សូមជម្រាបផងដែរថា សិក្ខាសាលានេះ មានការចូលរួមដូចជា លោក តឹក សុភឿន អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ និងជាជំនួយការនាយកគម្រោង និងលោកស្រីសាស្ត្រាចារ្យជំនួយ គឹម រ័ត្ននា នាយកមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក និងជាប្រធានគ្រប់គ្រងបច្ចេកទេសគម្រោង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក លោកស្រីជាប្រធាន និងជាតំណាងអង្គភាពអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ព្រមទាំងទីប្រឹក្សាទាំងថ្នាក់ជាតិ និងថ្នាក់ខេត្ត ដែលមានសមាសភាពសរុបចំនួន ៥៣រូប។