Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិសាមញ្ញ
ថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល មានការប្រជុំក្រុមប្រឹក្សាភិបាលវិសាមញ្ញ ដែលដឹកនាំដោយឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌល។

 គោលបំណងនៃកិច្ចប្រជុំនេះគឺ៖       

១-ពិនិត្យឆ្លងផែនការសកម្មភាព និងផែនការថវិកាសម្រាប់ឆ្នាំ២០២៦

២-ស្តាប់របាយការណ៍ពីវឌ្ឍនភាពថ្មីៗ នៅក្នុងមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល។

ឯកឧត្តមវេជ្ជបណ្ឌិតក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមជ្ឈមណ្ឌលទាំងអស់ ដែលទើបនឹងរៀបចំបានផ្នែកពិសោធន៍ចំណីអាហារ ដើម្បីចូលរួមចំណែកក្នុងការពង្រឹងការពារសុខភាព និងសុខុមាលភាពជូនប្រជាពលរដ្ឋ។កិច្ចប្រជុំនេះមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាល និងមន្ត្រីពាក់ព័ន្ធចំនួន៩នាក់ ។

Image 1
Image 2
Image 3
Image 4
Image 5