Cambodia
ព័ត៌មានលំអិត

Image
ការពិនិត្យស្ថានភាពនៃមណ្ឌលសុខភាព នៅខេត្តកំពត
ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២៥

ខេត្តកំពត៖ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ក្រោមការចង្អុលបង្ហាញពី លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងនោះថ្នាក់ដឹកនាំក្រសួងសុខាភិបាលដឹកនាំដោយ ឯកឧត្តមសាស្រ្តាចារ្យជំនួយ បុិច សុធី រដ្ឋលេខាធិការក្រសួងសុខាភិបាល អមដំណើរដោយ ឯកឧត្តមសាស្រ្តាចារ្យ សាន់ ច័ន្ទសឿន ទីប្រឹក្សាក្រសួងសុខាភិបាល បានចុះទៅពិនិត្យស្ថានភាពនៃមណ្ឌលសុខភាពចំនួន៨ នៅខេត្តកំពត។

ការចុះត្រួតពិនិត្យនេះ ធ្វើឡើងដើម្បីជួយគាំទ្រ ជំរុញលើកទឹកចិត្ត និងពង្រឹងមណ្ឌលសុខភាពក្នុងការផ្តល់សេវាថែទាំ និងព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់ គុណភាព និងសមធម៌។

បេសកកម្មនេះ បានទទួលការជួយសម្របសម្រួលពីលោកស្រីវេជ្ជ យូ សុគន្ធ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពតព្រមទាំងថ្នាក់ដឹកនាំនៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ កំពត,ឈូក ហើយពិនិត្យការងារជារួមដោយសង្កត់ធ្ងន់លើ៨ចំណុច៖

១. ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថានក្នុងនិងជុំវិញមណ្ឌលសុខភាព និង អនាម័យ

២. ធនធានមនុស្សសុខាភិបាល

៣. ការគ្រប់គ្រងឱសថ វ៉ាក់សាំង និងការថែទាំសម្ភារៈបរិក្ខារពេទ្យ

៤. ការបំពេញការងារប្រចាំការនិងបម្រើសេវា ២៤ម៉ោង/ ២៤ម៉ោង ៧ថ្ងៃ/សប្តាហ៍

៥. ការលើកកម្ពស់គុណភាពសុវត្ថិភាពអ្នកជំងឺ សេវាបញ្ជូន អ្នកជំងឺ និងប្រព័ន្ធទំនាក់ទំនង

៦. សកម្មភាពផ្តល់សេវានិង ការធ្វើបដិសណ្ឋារកិច្ចក្នុងការផ្តល់ សេវាថែទាំដល់អ្នកជំងឺ

៧.ជំរុញមណ្ឌលសុខភាពអោយមានវិវត្តន៍ពីល្អមធ្យម ទៅល្អ បង្គួរ និងឈានទៅល្អប្រសើរ

៨.ស្វែងយល់ការងារប្រឈម និងព័ត៌មានត្រឡប់របស់មន្ត្រី សុខាភិបាលមូលដ្ឋាន។

ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផើ្ញសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា  រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថែ្លងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និង គុណវុឌ្ឍិ។                                        

គួរបញ្ជាក់ផងដែរថា មណ្ឌលសុខភាពដែលចុះត្រួតពិនិត្យមានដូចជា មណ្ឌលសុខភាពក្រាំងអំពិល កំពង់កណ្តាល កំពង់គ្រែង ស្នំប្រាំពីរ ព្រៃថ្នង ចក្រីទីង ស្ថិតនៅក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពត និងមណ្ឌលសុខភាព អង្គ រមាស បឹងនិមល ស្ថិតនៅក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិឈូកនៃខេត្តកំពត។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18