Cambodia
ព័ត៌មានលំអិត

Image
ការចុះអភិបាលគាំទ្រក្រោយបណ្តុះបណ្តាលសង្គ្រោះបន្ទាន់ក្នុងស្រុកប្រត្តិបត្តិចំនួន៣ និងចុះពិនិត្យស្ថានភាពនៃមណ្ឌលសុខភាពចំនួន៨ក្នុងខេត្តកំពង់ចាម
ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២៥

ខេត្តកំពង់ចាម៖ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែមិថុនាឆ្នាំ២០២៥ ដោយទទួលបានការចង្អុលបង្ហាញពីឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ម៉ុក ធាវី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានអញ្ជើញចុះអភិបាលគាំទ្រ ក្រោយបណ្តុះបណ្តាល ផ្នែកសង្គ្រោះ បន្ទាន់មន្ទីរពេទ្យបង្អែក ក្នុងស្រុកចំនួន៣រួមមាន៖មន្ទីរពេទ្យបង្អែកបាធាយ មន្ទីរពេទ្យបង្អែក កងមាស និងមន្ទីរពេទ្យបង្អែកកោះសូទិន ដើម្បីពិនិត្យអំពីលំហូរ សេវាសង្គ្រោះបឋម  សង្គ្រោះបន្ទាន់ និងពិនិត្យនីតិវិធីស្តង់ដានៃប្រព័ន្ធបញ្ជូនអ្នកជំងឺ រួមដំណើរដោយក្រុមការងារបច្ចេកទេស លោក ឱសថការី អ៊ូគឹមសាន អនុប្រធានការិយាល័យ នាយកដ្ឋាន មន្ទីរពេទ្យ លោកវេជ្ជបណ្ឌិត សោម រិទ្ធី គ្រូបង្គោលមកពីមន្ទីរពេទ្យជាតិ តេជោសន្តិភាព ដោយមានការអញ្ជើញចូលរួមមានលោក ឱសថការី ប៊ីបូរ៉ាឌី ប្រធានការិយាល័យ និយ័តកម្ម ប្រធានអនុប្រធានការិយាល័យសុខាភិបាល ស្រុកប្រត្តិបត្តិក្រុមគ្រូពេទ្យកំពុងបំរើការងារក្នុងផ្នែកសង្រ្គោះបន្ទាន់។

គោលបំណងចម្បងនៃការចុះអភិបាល៖

១. ពិនិត្យប្រព័ន្ធបញ្ជូនអ្នកជំងឺសង្គ្រោះបឋម និងសង្គ្រោះបន្ទាន់ដើម្បីធានាបានថាមានភាពរហ័ស និងប្រសិទ្ធភាព

២.ការត្រួតពិនិត្យនីតិវិធីសុវត្ថិភាពបញ្ជូន 

៣.ការពិនិត្យសម្ភារៈ បរិក្ខារ រថយន្តសង្គ្រោះបន្ទាន់និង ចុះពិនិត្យអាគារសង្រោះបន្ទាន់ មន្ទីរពេទ្យ ដើម្បីធានាបានថាអាចដំណើការបានប្រកបដោយប្រសិទ្ធភាព

៤. ពង្រឹងសមត្ថភាពបច្ចេកទេសក្រោយការបណ្តុះបណ្តាល

៥. ពិភាក្សាស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយ។

ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យ អនុរដ្ឋលេខាធិការ បានណែនាំសូមឱ្យមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ពង្រឹងវិធីនៃការបញ្ជូន និងសេវាសង្គ្រោះបន្ទាន់ ដើម្បីពង្រឹងសេវាសុខាភិបាលឱ្យកាន់តែមានគុណភាព។

ឆ្លៀតក្នុងក្នុងដំណើរ បេសកកម្មនេះឯកឧត្តមសាស្រ្តាចារ្យ អនុរដ្ឋលេខាធិការនិងក្រុមការងារបានចុះពិនិត្យស្ថានភាពនៃមណ្ឌលសុខភាពស្ថិតត្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកងមាស ចំនួន ០៣៖មណ្ឌលសុខភាពស្តៅ មណ្ឌលសុខភាពខ្ចៅ និងមណ្ឌលសុខភាព ពាមជីកង ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកោះសូទិន ចំនួន០១៖ មណ្ឌលសុខភាពពាមប្រធ្នោះ និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្រុកស្ទឹងត្រង់ចំនួន៤៖មណ្ឌលសុខភាពព្រែកកក់ មណ្ឌលសុខភាពមាឃ៣ មណ្ឌលសុខភាពសូភាស និងមណ្ឌលសុខភាពមេសរជ្រៃ

ក្រុមការងារសង្កេតឃើញថាថ្នាក់ដឹកនាំមន្រ្តី សុខាភិបាល និងថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន រួមទាំងមន្រ្តីសុខាភិបាល គ្រប់ជាន់ថ្នាក់មានការយកចិត្តទុក្ខដាក់ខ្ពស់ រួមទាំង មានឆន្ទៈក្នុងការចូលរួមកែលម្អការផ្ដល់សេវាជូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។

ជាចុងក្រោយឯកឧត្តមសាស្ត្រាចារ្យអនុរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផើ្ញសួរសុខទុកពីឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថែ្លងអំណរគុណដល់មន្រ្តី សុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាល ជំងឺជូនប្រជាពលរដ្ឋនៅក្នុងគ្រប់មូលដ្ឋាន។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19