ខេត្តសៀមរាប៖ ថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោង SPESHP និងឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួម និងដឹកនាំសិក្ខាសាលា ស្តីពីការពិនិត្យលទ្ធផលនៃការអនុវត្តគម្រោងពាក់កណ្តាលឆ្នាំ២០២៥ និងកំណត់សកម្មភាពអាទិភាពឆ្នាំ២០២៦ នៃគម្រោងSPESHP នៅសណ្ឋាគារអង្គរប៉ារ៉ាឌី។
សិក្ខាសាលារយៈពេល ២ថ្ងៃនេះមានគោលបំណងបូកសរុប និងវាយតម្លៃនូវលទ្ធផលការងារដែលគម្រោងសម្រេចបានរយៈពេល ១ឆមាស កន្លងមក។ បន្ទាប់មកអង្គសិក្ខាសាលាបាន ពិភាក្សាផ្លាស់ប្តូរមតិយោបល់ក្នុងការស្វែងរកដំណោះស្រាយសមស្របលើបញ្ហាប្រឈមទាំងឡាយ និងផ្តល់យោបល់ដែលជាធាតុចូលសំខាន់ៗដើម្បីកំណត់ការអនុវត្តការងារគម្រោងបន្តឱ្យកាន់តែប្រសើរឡើងថែមទៀត។
សូមបញ្ជាក់ផងដែរថា សិក្ខាសាលានេះមានការអញ្ជើញចូលរួមដោយ លោកវេជ្ជបណ្ឌិត Sang Minh Le តំណាងធនាគារពិភពលោក ឯកឧត្តមសាស្ត្រាចារ្យ អ៊ុង សំអាន អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនសុជាតិ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងជាប្រធានគម្រោងទទួលបន្ទុកបច្ចេកទេស លោកស្រីសាស្ត្រាចារ្យជំនួយ ទូច សុខនាង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស លោកសាស្រ្តាចារ្យជំនួយ ម៉ម សុវត្ថា ប្រធានគម្រោងទទួលបន្ទុកដំណើរការ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ KfW ថ្នាក់ដឹកនាំគម្រោងSPESHP សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគទាំង៤ ទីប្រឹក្សាគម្រោង។