រាជធានីភ្នំពេញ៖ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បានដឹកនាំការប្រជុំក្រុមប្រឹក្សាភិបាល លើកទី៤ អាណត្តិទី៥ ដើម្បីពិនិត្យមើលអំពីវឌ្ឍនភាពការងារទូទៅរបស់មន្ទីរពេទ្យ ពិសេសការងារបំរើសេវាពិនិត្យព្យាបាលនិងថែទាំជំងឺជូនប្រជាជន ការប្រឈមនិងដំណោះស្រាយ ព្រមទាំងផែនការណ៍អភិវឌ្ឍនាពេលខាងមុខ រយៈពេលមធ្យមនិងវែង ធ្វើយ៉ាងណាអោយលទ្ធផលបានល្អប្រសើរ ឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាល និងស្របតាមគោលនយោបាយបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក៏ដូចជាផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលឆ្នាំ២០៣៥ ដែលបានប្រកាសដាក់អោយគ្រប់ភាគីពាក់ព័ន្ធអនុវត្ត ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដ៏ឈ្លាសវៃ ប៉ិនប្រសព្វនៃយើង។ សូមបញ្ជាក់ជូនថា បន្ថែមលើនេះមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ក៏ទទួលសហការ និងជួយពង្រឹងដល់មន្ទីរពេទ្យខេត្តចំនួន៣ផងដែរ មានកំពង់ឆ្នាំង ពោធិ៍សាត់ និងបន្ទាយមានជ័យ។