រាជធានីភ្នំពេញ៖ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមឱសថការី ឈី ហុង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចូលរួមពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ រួមគ្នា បង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឬសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមសមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំនៃក្រសួងស្ថាប័ន គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អង្គការដៃគូ វិស័យឯកជន កីឡាករ-ការនី សិល្បករ-ការិនី សិស្ស និស្សិត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ជាមួយគ្នានេះ នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន ក្រសួងសុខាភិបាល បានចូលរួមក្នុងការរៀបចំស្តង់ពិព័រណ៍ ១កន្លែង សម្រាប់ផ្សព្វផ្សាយ អប់រំបង្ការ ការប្រយុទ្ធប្រឆាំងគ្រឿងញៀនជូនមហាជនទូទៅដែលបានបានចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ។