Cambodia
ព័ត៌មានលំអិត

Image
ទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី៦
ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២៥

ខេត្តរតនគិរី៖ គណៈគ្រូពេទ្យ ខេត្តរតនគីរី បានរៀបចំទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី៦ ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ម៉ុក ធាវី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិតំណាងឧត្តមសាស្ត្រាចារ្យ ឡឹម តារា។

ក្នុងមតិសំណេះសំណាលបើកទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី៦នេះ ឯកឧត្តមសាស្ត្រាចារ្យ ម៉ុក ធាវី បានធ្វើការរំលឹកអង្គសិក្ខាសាលាទាំងមូល អំពីចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយបន្តរក្សាគង់វង្សនៅសន្តិភាពដែលមានគុណតម្លៃជាសកល ស្ថិរភាពនយោបាយសន្តិសុខនិងសណ្ដាប់ធ្នាប់សង្គមដែលជាមូលដ្ឋានគ្រឹះសម្រេចបាននូវវឌ្ឍនភាពថ្មីៗក្នុងការបន្តអភិវឌ្ឍសង្គមសេដ្ឋកិច្ចនិងគោរពថ្លែងអំណរគុណនិងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានអនុញ្ញាត និងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់គណៈវិជ្ជាជីវ:ទាំងអស់មានឱកាសក្នុងការរៀបចំទិវាវិជ្ជាជីវៈវេជ្ជសាស្ត្រនេះឡើងជំរុញឱ្យវិស័យសុខាភិបាលកាន់តែរីកចម្រើនយ៉ាងឆាប់រហ័សទាំងបច្ចេកទេស និងការអភិវឌ្ឍធនធានមនុស្ស ជាពិសេសក្នុងការពង្រឹងសមត្ថភាពគ្រូពេទ្យ ធ្វើឱ្យសេវាសុខាភិបាលមានគុណភាព និងសមធម៌និងស្អាតស្អំជាទីមោទនភាព។

ឯកឧត្តមសាស្ត្រាចារ្យ ណែនាំគណៈកម្មការទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្ត ចងក្រងអត្ថបទស្រាវជ្រាវ និងបទបង្ហាញ ជាសារបណ្តុះបណ្តាល  បង្កើតគោលការណ៍រួម (Guidelines) ចែករំលែកលទ្ធផល និងបទពិសោធន៍ទៅកាន់មន្ទីរពេទ្យផ្សេងទៀត។

ឆ្លៀតក្នុងឱកាសនេះឯកឧត្តមសាស្ត្រាចារ្យអនុប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានក្រើនរំលឹកគណៈវិជ្ជាជីវៈទាំងអស់ ត្រូវពង្រឹងអភិបាលកិច្ច ការអភិវឌ្ឍវិជ្ជាជីវៈបន្តអោយមានគុណភាពនិងប្រសិទ្ធភាពខ្ពស់ គ្រូពេទ្យគ្រប់រូបដែលប្រកបការងារក្នុងវិស័យសុខាភិបាលត្រូវចុះបញ្ជិកា និងមានអាជ្ញាបណ្ណប្រកបវិជ្ជាជីវ: មានសុពលភាព ប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋប្រកបដោយកិត្តិយស។

គូរវញ្ជាក់ផងដែរថា ទិវានេះមានការអញ្ជើញចូលរួមពីលោកអនុបណ្ឌិត ជា សានិត ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរីលោកវេជ្ជបណ្ឌិត ជុំ សុភក្តិ ប្រធានក្រុមប្រឹក្សាសមាជិកគណៈវិជ្ជាជីវ:វេជ្ជសាស្ត្រ វាគ្មិនជាវេជ្ជបណ្ឌិត ឯកទេសដែលអញ្ជើញមកពីមន្ទីរពេទ្យថ្នាក់ជាតិ ព្រមទាំងគ្រូពេទ្យនៅក្នុងខេត្តរតនគិរី សរុបចំនួន៥៥នាក់ និងចូលរួមតាមប្រព័ន្ធZoomចំនួន១០០០ នាក់។

Image 1
Image 2
Image 3
Image 4
Image 5