Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល «បើយើងត្រូវអុំទូក សូមអុំអោយដល់កម្លាំង!»
ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ នៃខែមិថុនា ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំ ប្រធានអង្គភាព ត្រូវបង្កើនប្រសិទ្ធភាពការងារប្រចាំថ្ងៃឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត និងតាមបណ្តារាជធានី ខេត្តជាពិសេសខេត្តជាប់ព្រំដែនកម្ពុជា-ថៃ លើសុខភាព និងសុខុមាលភាពប្រជាជន។ 

បន្ថែមពីនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ត្រូវធ្វើការតាមដានឱ្យបានជាប់ជាប្រចាំ បង្កើនការសហការជាមួយស្ថាប័នពាក់ព័ន្ធ ជាពិសេសតាមបណ្តាខេត្តជាបបណ្តាព្រំដែន ទាំងបច្ចេកទេស និងការផ្គត់ផ្គង់ឱសថដែលត្រៀមបំរុងតាមព្រំដែន ដោយត្រូវបង្កើនការគ្រប់គ្រងឱ្យបានត្រឹមត្រូវ ការបែងចែកឱ្យចំគោលដៅ និងមានប្រសិទ្ធភាព និងការរក្សាឱ្យបានគង់វង្ស។

ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល ៖ ១) ត្រូវបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរ បង្កើនការទំនាក់ទំនងគ្នា និងសហការគ្នា ២) សូមកុំការងារដាច់ដោយឡែក ឬធ្វើការរៀងខ្លួនៗ ៣) ការចុះមូលដ្ឋាន ត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងការចុះពិនិត្យ ដោយត្រូវបង្កើនការលើកទឹកចិត្ត ផ្តល់ភាពស្និតស្នាល ៤) មន្រ្តីសុខាភិបាល ត្រូវមានឥរិយាបថឱ្យបានសមរម្យថ្លៃថ្នូ ក្លាយជាអ្នកដឹកនាំ និងឯកសណ្ឋានឱ្យបានស្អាត ៥) ស្វែងរកចំនុចដែលខ្សោយ ឬអនុវត្តមិនទាន់បានល្អ ដោយត្រូវធ្វើការវាយតម្លៃខ្លួនឯង ៦) គន្លឹះដើម្បីបង្កើនប្រសិទ្ធភាពការ ឱ្យកាន់តែល្អប្រសើរ៖ ក) ត្រូវបំពេញការងារឱ្យដូចជាការអ៊ុទូក ខ) ពង្រឹងសមត្ថភាពរបស់ខ្លួន តើសមស្រប ឬនៅ គ) ត្រូវធ្វើការជឿនលឿនទៅមុន ឃ) តើយើងចាប់កាន់ការងារសំខាន់អ្វីខ្លះ ក្នុងជំនាញនីមួយៗរបស់យើង ង) តម្លៃនៃការងារដែលបានចំណាយលើសុខភាព សុខុមាលភាពប្រជាពលរដ្ឋ ច) តើលទ្ធផលណាដែលយើងទទួលបាន ឆ) ត្រូវពង្រឹងការងាររបស់ខ្លួន កុំឱ្យមានការបាត់បង់ ឬធ្លាក់ចុះដោយការព្យាបាលដែលបណ្តាឱ្យអ្នកជំងឺចំណាយទាំងថវិកា និងអាចបង់បាត់ដល់អាយុជីវិត ជ) មិនត្រូវយឺតយ៉ាវបណ្តែតបណ្តាលការងារនោះទេ ឈ) សូមឱ្យធ្វើការងារស្ថិតក្នុងការពិចារណាក្នុងនាមជាខ្លួនយើង។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26
Image 27
Image 28
Image 29
Image 30