ស្របពេលតែមួយ ចែករំលែកបទពិសោធន៍ភាពជាអ្នកដឹកនាំដល់បុគ្គលិកសុខាភិបាលពីក្រសួងដល់គ្រប់មូលដ្ឋានស្រុកឃុំ ទន្ទឹមនឹងនោះក៏ចុះជួបផ្ទាល់ជាមួយសហភាតរៈភ្លាមនៅមណ្ឌលសុខភាព (ព្រែកលួង ស្រុកខ្សាច់កណ្តាល) ដើម្បីមើលការសិក្សាស្វែងយល់ពីមូលដ្ឋាន និងការបម្រើសេវាសុខភាពនៅនឹងកន្លែងរបស់បងប្អូន។
ក្នុងការចុះពិនិត្យនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសួរសុខទុក្ខ និងបានណែនាំដល់មន្រ្តីសុខាភិបាល ត្រូវយកចិត្តទុកដាក់ លើការថែរក្សាបរិស្ថានស្អាត លើសុជីវធម៌ខ្ពស់ ឥរិយាបទថ្លៃថ្នូរ រួសរាយរាក់ទាក់ រក្សាវិន័យការងារល្អ បង្ហាញឱ្យឃើញនូវជំហរទំនួលខុសត្រូវ និងរក្សាភាពជឿជាក់ពីប្រជាពលរដ្ឋ។ បន្ថែមពីនេះ គឺខិតខំអោយបានល្អការរក្សាទុកដាក់ឱសថ វ៉ាក់សាំង ការថែរក្សាសម្ភារៈបរិក្ខារពេទ្យឱ្យបាន គត់មុតត្រឹមត្រូវ និងត្រូវព្យាយាមបង្កើនសកម្មភាពពិនិត្យព្យាបាលជាប់ជាប្រចាំត្រៀមទទួលបងប្អូនអ្នកជំងឺ ក៏ដូចជាបងប្អូនដែលមករកទទួលសេវាសុខភាពក្នុងមណ្ឌល។
ខេត្តកណ្តាល រសៀលថ្ងៃអង្គារ ទី២៤ ខែមិថុនា ឆ្នាំ២០២៥។