Cambodia
ព័ត៌មានលំអិត

Image
សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំស្តីពី ការលើកកម្ពស់តួនាទីស្ត្រីក្នុងមុខតំណែងគ្រប់គ្រង ក្នុងវិស័យសុខាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ១កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវវេជ្ច. ប៉ែន រិកស៊ី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្រ្ជាបយេនឌ័រក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង គោលការណ៍ណែនាំស្តីពី ការលើកកម្ពស់តួនាទីស្ត្រីក្នុងមុខតំណែងគ្រប់គ្រង ក្នុងវិស័យសុខាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៅសណ្ឋគារកាំបូឌីយ៉ាណា។

សូមបញ្ជាក់ថាគោលការណ៍ណែនាំស្តីពីនេះ រៀបចំឡើង ដើម្បីជំរុញការលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងអំណាចរបស់ស្ត្រីលើគ្រប់វិស័យ និងគ្រប់វិស័យនៅតែជាអាទិភាពក្នុងរបៀបវារៈគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងនិរន្តរភាពក្នុងការកសាងមូលនិធិឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ តាមរយៈការពង្រឹងភាពជាពលរដ្ឋប្រកបដោយអរិយធម៌ ក្រមសីលធម៌ សមធម៌ និងសង្គមរួមបញ្ចូលដែលក្នុងនោះ "ស្ត្រីគឺជាស្នូលរបស់វា"។ រដ្ឋាភិបាលនឹងបន្តជំរុញ និងបង្កើនការវិនិយោគលើសមភាពយេនឌ័រ និងការពង្រឹងអំណាចរបស់ស្ត្រីក្នុងវិស័យសេដ្ឋកិច្ច ការអប់រំ សុខភាព និងសាធារណៈ ភាពជាអ្នកដឹកនាំ ដែលនឹងបង្កើតបរិយាកាសអំណោយផលសម្រាប់ស្ត្រីក្នុងការអនុវត្តសិទ្ធិធ្វើការសម្រេចចិត្ត។ យុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ បង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តបន្តរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់សមភាពយេនឌ័រ លើកកម្ពស់សមភាព នៃឱកាសនៅក្នុងការជ្រើសរើស ការដំឡើងមុខតំណែង របស់មន្ត្រីរាជការនៃក្រសួងសុខាភិបាល ត្រូវបង្កើនការឆ្លើយតប ទៅនឹងការងារយេនឌ័រ ដើម្បីពង្រឹងសមត្ថភាពរបស់ GMAG ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គឺជាការធ្វើបរមូបនីយកម្មផលលាភប្រជាសាស្ត្រ, ការពង្រឹងភាពធន់ប្រជាសាស្ត្រ, និងការលើកកម្ពស់សមភាពយេនឌ័រ និងកាអនុវត្តគោលនយោបាយជាតិប្រជាជន និងលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងការងារដឹកនាំស្ថាប័ន។


សិក្ខាសាលានេះទទួលបានការគាំទ្រពីអង្គការ Vital Strategies មានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធជាច្រើនដូចជា ក្រសួងមហាផ្ទៃ ក្រសួងមុខងារសាធារណៈ ក្រសួងកិច្ចការនារី  ក្រសួងសុខាភិបាល ក្រសួងផែនការ និង ព្រមទាំងដៃគូអភិវឌ្ឍន៍ផ្សេងទៀត មានចំនួនសរុបប្រមាណ៥០រូប។

Image 1