Cambodia
ព័ត៌មានលំអិត

Image
ឆ្លៀតក្នុងឱកាសសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋដែលជម្លៀសមកស្នាក់នៅបណ្តោះអាសន្ន នៅមណ្ឌលសុវត្ថិភាព វត្តពោធិ៍ ៥០០០ដើម ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រីសុខាភិបាល រួមដំណើរដោយឯកឧត្តម អភិបាលនៃគណ:អភិបាលខេត្តព្រះវិហារ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយមន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលប្រចាំការនៅស្តង់សង្គ្រោះបឋម នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះវិហារ មណ្ឌលសុវត្ថិភាព វត្តពោធិ៍ ៥០០០ដើម នៅស្រុកគូលែន ខេត្តព្រះវិហារ។
ថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២៥

ក្នុងនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សម្តែងអារម្មណ៍សប្បាយរីករាយក្រៃលែង ដែលបានឃើញបងប្អូនប្រជាពលរដ្ឋមានការជឿជាក់ លើការបម្រើសេវាព្យាបាលរបស់មន្រ្តី និងបុគ្គលិកសុខាភិបាល ដែលបម្រើការងារនៅទីនោះ ដោយមកទទួលសេវាយ៉ាងច្រើនកុះករ។ ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំដល់ក្រុមគ្រូពេទ្យ បន្តការយកចិត្តទុកដាក់ខ្ពស់ ក្នុងស្មារតីក្រមសីលធម៌វិជ្ជាជីវៈបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋ និងក្រុមគ្រួសារជាពិសេសស្រ្តីមានផ្ទៃពោះ ចាស់ជរា ជនពិការ និងកុមារ។ មន្ទីរសុខាភិបាល បន្តពិនិត្យពីបញ្ហាសុខភាពសាធារណៈជាប់ជាប្រចាំ ដោយត្រូវបាញ់ថ្នាំសម្លាប់មូស លើកកម្ពស់ការអប់រំសុខភាព ជាពិសេសលើជំងឺឆ្លងនានា ធានាយ៉ាងណាលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។

ខេត្តព្រះវិហារ៖ ល្ងាចថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២៥

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14