Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចុះពិនិត្យ ពង្រឹង និងគាំទ្រតម្រូវការជាក់ស្តែងចំពោះមុខ ក្នុងមូលដ្ឋានសុខាភិបាលមណ្ឌលសុខភាពត្បែងមានជ័យ និងមន្ទីរពេទ្យ ១៦មករា ខេត្តព្រះវិហារ
ថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២៥

ខេត្តព្រះវិហារ៖ ល្ងាចថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានចុះពិនិត្យការបម្រើសេវាសុខាភិបាល និងសួរសុខទុក្ខមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៅមណ្ឌលសុខភាពត្បែងមានជ័យ និងមន្ទីរពេទ្យ១៦មករា  ខេត្តព្រះវិហារ ដើម្បីពិនិត្យ ពង្រឹង និងគាំទ្រតម្រូវការជាក់ស្តែងចំពោះមុខក្នុងមូលដ្ឋានសុខាភិបាល។

ក្នុងការចុះពិនិត្យនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសួរសុខទុក្ខ និងណែនាំដល់មន្រ្តីសុខាភិបាល តម្កល់ការយកចិត្តទុកដាក់ខ្ពស់ លើការថែរក្សាហេដ្ឋារចនាសម្ព័ន្ធ អនាម័យ ឥរិយាបថសុជីវធម៌ ក្រមសីលធម៌វិជ្ជាជីវៈ ភាពរួសរាយរាក់ទាក់ វិន័យការងារ ជាមួយជំហរទំនួលខុសត្រូវ រក្សាភាពជឿជាក់ពីប្រជាពលរដ្ឋ។ បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំឱ្យមន្រ្តីសុខាភិបាល បង្កើនការថែរក្សាទុកដាក់ឱសថ វ៉ាក់សាំង សម្ភារបរិក្ខារពេទ្យឱ្យបានគត់មុតត្រឹមត្រូវ និងកាន់តែព្យាយាមបង្កើនសកម្មភាពបម្រើការពិនិត្យនិងព្យាបាលជាប់ជាប្រចាំ ត្រៀមទទួលបងប្អូនអ្នកជំងឺ ក៏ដូចជាបងប្អូនដែលមកទទួលសេវាសុខភាពក្នុងមណ្ឌលសុខភាព និងមន្ទីរពេទ្យខេត្ត។ លើសពីនេះទៀត ចំពោះមន្ទីរពេទ្យខេត្ត ត្រូវត្រៀមលក្ខណ:រួចជាស្រេចក្នុងការពិនិត្យ និងព្យាបាលករណីឈឺ របួស និងគ្រោះអាសន្នផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយប្រើប្រាស់យន្តការប្រសិទ្ធភាពសម្ពន្ធ័មេត្រីមន្ទីរពេទ្យជាតិ-ខេត្ត ទាំងសមត្ថភាពធនធានមនុស្ស ពិសេសទាំងសម្ភារបច្ចេកទេសចាំបាច់ ករណីបន្ទាន់។

ក្នុងដំណើរបេសកកម្មពិនិត្យ និងគាំទ្រសកម្មភាពដ៏មមាញឹកនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានសំដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់មន្រ្តីសុខាភិបាល មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ដែលកំពុងខិតខំប្រឹងប្រែងបំពេញការងារអស់ពីកម្លាំងកាយ និងកម្លាំងចិត្ត បម្រើ និងផ្តល់ជូនសេវាថែទាំព្យាបាលសុខភាព ជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ប្រកបដោយគុណភាព ប្រសិទ្ធភាព កិត្តិយស និងភាពថ្លៃថ្នូរគួរជាទីកក់ក្តៅ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26
Image 27
Image 28
Image 29
Image 30
Image 31
Image 32
Image 33
Image 34
Image 35