Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល «ណែនាំដល់មន្រ្តីសុខាភិបាលខេត្ត ពិនិត្យបន្ថែម និងគ្រប់ជ្រុងជ្រោយ កិច្ចការរៀបចំផែនការយុទ្ធសាស្រ្តសុខាភិបាល ជាពិសេសខេត្តជាប់ព្រំដែន»
ថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២៥

ខេត្តព្រះវិហារ៖ ព្រឹកថ្ងៃអាទិត្យ ទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានចុះពិនិត្យការបម្រើសេវាសុខាភិបាល និងសួរសុខទុក្ខមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៅមន្ទីរពេទ្យបង្អែកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បីពិនិត្យ និងគាំទ្រតម្រូវការជាក់ស្តែងចំពោះមុខក្នុងមូលដ្ឋានសុខាភិបាល ដែលជាមន្ទីរពេទ្យជាប់ព្រំដែនកម្ពុជា-ថៃ។

ក្នុងការចុះពិនិត្យនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចុះសួរសុខទុក្ខសំណេះសំណាល និងណែនាំដល់មន្រ្តីសុខាភិបាល អំពីការដឹកនាំឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដោយត្រូវបង្កើនការយកចិត្តទុកដាក់ លើការថែរក្សាហេដ្ឋារចនាសម្ព័ន្ធ អនាម័យ ឥរិយាបថ ក្រមសីលធម៌វិជ្ជាជីវៈ វិន័យការងារ ជាមួយជំហរទំនួលខុសត្រូវ បន្តរក្សាភាពជឿជាក់ពីប្រជាពលរដ្ឋគ្រប់ទិសទី។

ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំដល់ថ្នាក់ដឹកនាំគ្រប់កម្រិត ត្រូវសហការក្នុងការជួយទាំងផ្នែកបច្ចេកទេស និងការព្យាបាល ដោយសិក្សាឱ្យបានច្បាស់លាស់បន្ថែមទៀត ពិនិត្យលទ្ធផលក្នុងការពង្រីកសមត្ថភាពមន្ទីរពេទ្យបង្អែកជាំក្សាន្ត ជាពិសេសលើផ្នែកសេវាសង្រ្គោះបឋម សម្រាកព្យាបាល និងការបញ្ជូន ជាមួយប្រសិទ្ធភាពខ្ពស់។ បន្ថែមពីនេះ ថ្នាក់ដឹកនាំទទួលបន្ទុក ត្រូវពន្លឿនការពង្រីកសមត្ថភាព មន្ទីរពេទ្យស្រុកជាប់ព្រំដែន ដែលក្នុងគម្រោងមន្ទីរពេទ្យបង្អែកគោលដៅទាំង៦១ ក្នុងការពង្រឹងសមត្ថភាពផ្នែកសង្រ្គោះ ហើយត្រូវចុះតាមដានវឌ្ឍនភាពការងារនេះ ដើម្បីត្រៀមលក្ខណ:រួចជាស្រេចក្នុងការពិនិត្យ និងបម្រើសេវាសង្រ្គោះបន្ទាន់ ព្យាបាលករណីឈឺ របួស និងគ្រោះអាសន្នផ្សេងៗ។

ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំដល់មន្ទីរសុខាភិបាល និងស្រុកប្រតិបត្តិ ត្រូវរៀបចំផែនការគ្រប់ជំហាន និងត្រៀមរៀបចំឱ្យបានរួចរាល់ផ្នែកធនធានមនុស្ស និងសម្ភារបរិក្ខារពេទ្យសំខាន់មួយចំនួន ដូចជាឱសថ ផ្នែកសង្រ្គោះបឋម ដើម្បីធានាបានការឆ្លើយតបបានទាន់ពេលវេលា។ ត្រូវបង្កើនការសហការ និងការជួយគាំទ្របច្ចេកទេសបន្ថែមពីថ្នាក់ជាតិ ដោយស្ថានភាពនេះ យើងត្រូវរួបរួមគ្នា សហការគ្នា រួមសុខទុក្ខជាមួយគ្នា។

សូមជម្រាបជូនថា ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បាននាំមកឱសថសំខាន់ៗ ផ្តល់បន្ថែមដល់មន្ទីរពេទ្យ ចំនួន ៣៤មុខ។ មន្ទីរពេទ្យបង្អែកជាំក្សាន្ត មានទីតាំងចម្ងាយប្រមាណ២០គីឡូម៉ែតព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាទីតាំងអំណោយផលសម្រាប់ប្រជាជនរស់នៅតាមបណ្តាព្រំដែន ក្នុងការឆ្លើយតបតម្រូវការសេវាសុខភាពបន្ទាន់ដំបូង នៅពេលមានតម្រូវការ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26
Image 27
Image 28
Image 29
Image 30
Image 31
Image 32
Image 33
Image 34
Image 35
Image 36
Image 37
Image 38
Image 39
Image 40
Image 41
Image 42
Image 43
Image 44
Image 45
Image 46
Image 47
Image 48
Image 49
Image 50
Image 51
Image 52
Image 53
Image 54
Image 55
Image 56
Image 57