Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំពិភាក្សាដើម្បីរកចំណុចព្រមព្រៀងគ្នា លើការប៉ាន់ស្មានជាថ្មីនូវបន្ទុកជំងឺរបេង នៅកម្ពុជា ដោយផ្អែកលើលទ្ធផលនៃការអង្កេតរកប្រេវ៉ាឡង់ជំងឺរបេងលើកទី៣ Consensus Meeting on Re-estimation of TB Burden in Cambodia based on 3rd Prevalence Survey Result
ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារសុខាភិបាល ចូលរួមកិច្ចប្រជុំពិភាក្សាដើម្បីរកចំណុចព្រមព្រៀងគ្នា (កុងសង់ស៊ីស) លើការប៉ាន់ស្មានជាថ្មីនូវបន្ទុកជំងឺរបេង នៅកម្ពុជា ដោយផ្អែកលើលទ្ធផលនៃការអង្កេតរកប្រេវ៉ាឡង់ជំងឺរបេងលើកទី៣ ឆ្នាំ២០២៣ ( Consensus Meeting on Re-estimation of TB Burden in Cambodia based on 3rd Prevalence Survey Result ) ដែលសហការរៀបចំតាមប្រព័ន្ធអនឡាញ ដោយមជ្ឈមណ្ឌលជាតិកំចាត់របេង និងហង់សិន នៃក្រសួងសុខាភិបាល  នាយកដ្ឋានបញ្ឈប់ជំងឺបេង នៃអង្គការសុខភាពពិភពលោកទីក្រុងហ្សឺណែវ និងក្រុមការងារនៃ វិទ្យាស្ថានស្រាវជ្រាវជំងឺរបេង នៃប្រទេសជប៉ុន (RIT) សហការជាមួយភាគីពាក់ព័ន្ធ។

កិច្ចប្រជុំនេះជាកិច្ចប្រជុំលើកទី៣ និងលើកចុងក្រោយ និងមានបំណង ដើម្បីព្រមព្រៀងគ្នាលើតួលេខប៉ាន់ស្មាន នៃអត្រាកើតជំងឺរបេងថ្មី (អត្រាអាំងស៊ីដង់) និងអត្រាស្លាប់ដោយសារជំងឺរបេងនៅកម្ពុជា ដោយប្រើវិធីសាស្ត្រគណនាមានលក្ខណ:នវានុវត្តន៍  ផ្អែកលើលទ្ធផលនៃការអង្កេតរកប្រេវ៉ាឡង់ជំងឺរបេងលើកទី៣ ឆ្នាំ២០២៣ ។ ជាចុងបញ្ចប់ យើងទទួលបានលទ្ធផលតាមការរំពឹងទុក។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ  ក្រោមកិច្ចសហការដឹកនាំដោយ ឯកឧត្តម  ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការនៃក្រសួងសុខាភិបាល  លោកវេជ្ជបណ្ឌិតតំណាងក្រុមអ្នកជំនាញការបច្ចេកទេស នៃនាយកដ្ឋានបញ្ឈប់ជំងឺរបេងរបស់អង្គការសុខភាពពិភពលោកទីក្រុងហ្សឺណែវ រួមជាមួយនឹងលោកវេជ្ជបណ្ឌិតតំណាងក្រុមអ្នកជំនាញការ នៃ វិទ្យាស្ថានស្រាវជ្រាវជំងឺរបេង នៃប្រទេសជប៉ុន   ព្រមទាំងដោយមានការអញ្ជើញចូលរួម ពី លោកជំទាវទីប្រឹក្សាក្រសួងសុខាភិបាល លោកនាយក និង មន្ត្រីពាក់ព័ន្ធ នៃមជ្ឈមណ្ឌលជាតិកំចាត់របេង និង ហង់សិន មន្ត្រី និងអ្នកជំនាញការ និង អ្នកពាក់ព័ន្ធចូលរួមទាំងអស់សរុបមាន ចំនួនប្រមាណ ៣០ រូប ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7