Cambodia
ព័ត៌មានលំអិត

Image
សិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីការការពារ និងគ្រប់គ្រងការលង់ទឹក
ថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នៅថ្ងៃចន្ទ ៥កើតត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង៨:៣០នាទី ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពី ការការពារ និងគ្រប់គ្រងការលង់ទឹក។ 

សិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិនេះ មានគោលបំណង ដើម្បីការពារពីការលង់ទឹក កាត់បន្ថយការបាត់បង់ជីវិត របួសស្នាម និងលើកកម្ពស់សុខុមាលភាព សហគមន៍នៅកម្ពុជា តាមរយៈការពារ និងគ្រប់គ្រងការលង់ទឹកឱ្យកាន់តែមានប្រសិទ្ធភាព។

នៅក្នុងសិក្ខាសាលានេះផងដែរ ឯកឧត្តមវេជ្ជបណ្ឌិត បានមានប្រសាសន៍ថ្លែងអំណរគុណដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី  អ្នកនាង កញ្ញា ដែលបានចំណាយពេលវេលាមកចូលរួមសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិដ៏មានសារៈសំខាន់នេះ។ បន្ទាប់មកឯកឧត្តមវេជ្ជបណ្ឌិត បានថ្លែងសន្ទកថា បើកសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីការការពារ និងគ្រប់គ្រងការលង់ទឹក ប្រកបដោយអត្ថន័យ និងខ្លឹមសារយ៉ាងជ្រាលជ្រៅ។ 

សូមបញ្ជាក់ថា សិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិនេះ បានរៀបចំដោយនាយកដ្ឋានការពារសុខភាព នៃក្រសួងសុខាភិបាល សហការជាមួយអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា(WHO) ព្រមទាំងមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ នាយកដ្ឋានពាក់ព័ន្ធ ក្រោមឱវាទក្រសួងសុខាភិបាល តំណាងកាកបាទក្រហមកម្ពុជា តំណាងវិទ្យាស្ថានជាតិសុខភាពសាធារណៈ តំណាងមជ្ឈមណ្ឌលជាតិ តំណាងមន្ទីរសុខាភិបាល នៃរដ្ឋបាល រាជធានី-ខេត្ត និងលោក លោកស្រី អញ្ជើញមកពីអង្គការជាដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ដែលអ្នកចូលរួមសរុបមានចំនួន១៨៥រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7