Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងលើកដំបូងបច្ចុប្បន្នភាពរបាយការណ៍ពាក់កណ្តាលអាណត្តិ នៃការអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០
ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង នៃគណៈកម្មាធិការពិសេសតាមដានការអនុវត្តកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិ ស្តីពីប្រជាជន និងអភិវឌ្ឍ រួមជាមួយមន្រ្តីជំនាញ បានចូលរួមកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងលើកដំបូង បច្ចុប្បន្នភាពរបាយការណ៍ពាក់កណ្តាលអាណត្តិ នៃការអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០។ 

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងវាយតម្លៃអំពីវឌ្ឍនភាព និងបញ្ហាប្រឈមក្នុងការអនុវត្តគោលនយោបាយនេះ និងពិនិត្យឡើងវិញអំពីការតម្រង់ទិសគោលនយោបាយនិងកម្មវិធី ដើម្បីសម្របសម្រួលនិងបន្ស៊ីទៅនឹងអាទិភាពនៃយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ផែនការ យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ក្របខណ្ឌគោលនយោបាយអភិវឌ្ឍន៍នានា រួមទាំងផែនការយុទ្ធសាស្រ្តតាមវិស័យ និង ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការធ្វើបច្ចុប្បន្នកម្មគោលនយោបាយជាតិប្រជាជននាពេលអនាគត។

កិច្ចប្រជុំនេះ ដឹកនាំ និងសម្របសម្រួលដោយក្រសួងផែនការ (អគ្គលេខាធិការដ្ឋានប្រជាជននិងអភិវឌ្ឍន៍) និងមានការអញ្ជើញចូលរួមពី តំណាងក្រសួង ស្ថាប័ន និងដៃគូរអភិវឌ្ឍន៍ពាក់ព័ន្ធផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8