រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកា បានដឹកនាំប្រតិភូតំណាងក្រសួងសុខាភិបាល ដែលរួមមានឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានកម្មវិធីទាំង៤ ឯកឧត្តមអគ្គនាយក លោក លោកស្រីជាសមាជិក អញ្ជើញទៅចូលរួមកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសលើគម្រោងផែនការចំណូល-ចំណាយថវិកាឆ្នាំ២០២៦ របស់ក្រសួងសុខាភិបាល ជាមួយក្រុមការងារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយ ឯកឧត្តម ស្រី វុធ អគ្គនាយករង នៃអគ្គនាយកដ្ឋានថវិកា នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កិច្ចប្រជុំនេះបានពិភាក្សាអំពី ការរៀបចំគម្រោងផែនការថវិកាចំណូល-ចំណាយឆ្នាំ២០២៦ របស់ក្រសួងសុខាភិបាល សម្រាប់ការអនុវត្តនាពេលនាមុខ។