រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ៩កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល នៅទីស្តីការក្រសួងសុខាភិបាល។
កិច្ចប្រជុំពិភាក្សានេះមានគោលបំណងស្វែងយល់កិច្ចការមួយចំនួនដូចខាងក្រោម៖
១. វឌ្ឍនភាពរបស់គ្រឹះស្ថានបណ្តុះបណ្តាល
២. ការអនុវត្តកម្មវិធីសិក្សាថ្មី
៣. ការណែនាំ និងដោះស្រាយលើសំណូមពរផ្សេងៗពីគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល។
សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំពិភាក្សានេះមានការអញ្ជើញចូលរួមពី ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនសុជាតិ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រីសាស្ត្រាចារ្យជំនួយ ទូច សុខនាង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស មន្ត្រីរាជការនៃនាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស និងគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលសាធារណៈ និងឯកជន។