Cambodia
ព័ត៌មានលំអិត

Image
សកម្មភាពចុះពិនិត្យ និងគាំទ្រមណ្ឌលសុខភាព នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ
ថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ ២០២៥

ខេត្តព្រះវិហារ៖ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្រោមការចង្អុលបង្ហាញពីឯកឧត្តមសាស្រ្ដាចារ្យ កុយ វ៉ាន់នី និងលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត សុឹម ស៊ូយេង  និងឯកឧត្តមវេជ្ជបណ្ឌិត ឈរ កក្កដា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យ និងគាំទ្រមណ្ឌលសុខភាពនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ។

ការចុះត្រួតពិនិត្យ និងគាំទ្រនេះផ្ដោតទៅលើចំណុចសំខាន់មួយចំនួនរួមមាន៖

១) ការផ្គត់ផ្គង់ ការគ្រប់គ្រងឱសថ និងបរិក្ខារឱ្យសមស្របតាមតម្រូវការ

២) ការត្រៀមលក្ខណ:ក្នុងការពិនិត្យ និងព្យាបាលករណីឈឺ របួស និងគ្រោះអាសន្នផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុតាមបណ្តោយព្រំដែនកម្ពុជា-ថៃ

៣) ប្រព័ន្ធបញ្ជូនអ្នកជំងឺសង្គ្រោះបឋម និងសង្គ្រោះបន្ទាន់

៤) ការកែលម្អ និងលើកកម្ពស់គុណភាពសេវា។

ជាមួយគ្នានោះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ បានណែនាំបន្ថែមដល់មន្រ្ដីតាមមណ្ឌលសុខភាព និងប៉ុស្ដិ៍សុខភាព ត្រូវចូលរួមសហការជាប់ជាប្រចំាជាមួយមន្ទីរសុខាភិបាល ការិយាល័យ និងអាជ្ញាធរមូលដ្ឋាន។

ជាចុងក្រោយ ឯកឧត្តមវេជ្ជបណ្ឌិតអនុរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផើ្ញសួរសុខទុកពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថែ្លងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាល ជំងឺជូនប្រជាពលរដ្ឋនៅក្នុងគ្រប់មូលដ្ឋាន។

សូមបញ្ជាក់ថា ការចុះត្រួតពិនិត្យនេះ មានការសម្របសម្រួលពី ឯកឧត្តមវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះវិហារ រួមនិងអនុប្រធានមន្ទីរសុខាភិបាល ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ដោយបានធ្វើការចុះទៅតាមមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពចំនួន ៨ទីតាំង រួមមាន៖ មណ្ឌលសុខភាព សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម មណ្ឌលសុខភាព សែនរុងរឿង៥ មណ្ឌលសុខភាព សែនរុងរឿង៤ មណ្ឌលសុខភាព សែនតេជៈ មណ្ឌលសុខភាព ស្រអែម មណ្ឌលសុខភាព យាង ប៉ុស្តិ៍សុខភាព អន្ទឹល និង ប៉ុស្តិ៍សុខភាព កន្ទួត។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19