Cambodia
ព័ត៌មានលំអិត

Image
ទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី៧
ថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ ២០២៥

េត្តក្រចេះ៖ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥  គណៈគ្រូពេទ្យខេត្តក្រចេះ បានរៀបចំទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី៧ ក្រោមវត្តមាន ឯកឧត្តមសាស្ត្រាចារ្យ ម៉ុកធាវី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិតំណាងឯកឧត្តមសាស្ត្រាចារ្យឡឹម តារា។ ទិវានេះមានការចូលរួមពី លោកវេជ្ជបណ្ឌិត ងី ប៊ុនឡែន ប្រធានមន្ទីរសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តក្រចេះ វាគ្មិនជាវេជ្ជបណ្ឌិត ឯកទេស ព្រមទាំងគ្រូពេទ្យនៅក្នុងខេត្តក្រចេះសរុបអ្នកចូលរួមផ្ទាល់ចំនទន ៧៦នាក់ នាក់ និងចូលរួមតាមប្រព័ន្ធ Zoom ចំនួន១០០០ នាក់។  

ក្នុងមតិសំណេះសំណាលបើកទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី៧នេះ ឯកឧត្តមសាស្ត្រាចារ្យ ម៉ុក ធាវី បានធ្វើការរំលឹកអំពីចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចមហាបវបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវកម្មវិធីនយោបាយយុទ្ធសាស្ត្របច្ចុកោណដំណាក់កាលទី១ ដោយបន្តរក្សាឱ្យគង់វង្សនូវសន្តិភាព ដែលមានគុណតម្លៃជាសកល ស្ថេរភាពនយោបាយ សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម ដែលជាមូលដ្ឋានគ្រឹះសម្រេចបាននូវវឌ្ឍនភាពថ្មីៗក្នុងការបន្តអភិវឌ្ឍសង្គមសេដ្ឋកិច្ច។

ឯកឧត្តមសាស្ត្រាចារ្យ ណែនាំគណកម្មការទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្រ បន្តចងក្រងអត្ថបទស្រាវជ្រាវ និងបទបង្ហាញ ជាសារបណ្តុះបណ្តាល  បង្កើតគោលការរួម (Guidelines) ចែករំលែកលទ្ធផល និងបទពិសោធន៍ ទៅកាន់មន្ទីរពេទ្យផ្សេងទៀត។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យ អនុប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានក្រើនរំលឹកគណៈវិជ្ជាជីវៈទាំងអស់ ត្រូវពង្រឹងអភិបាលកិច្ច ការអភិវឌ្ឍវិជ្ជាជីវៈបន្តអោយមានគុណភាព និងប្រសិទ្ធភាពខ្ពស់ គ្រូពេទ្យគ្រប់រូបដែលប្រកបការងារក្នុងវិស័យសុខាភិបាល ត្រូវតែចុះបញ្ជិការ និងមានអាជ្ញាបណ្ណប្រកបវិជ្ជាជីវ: មានសុពលភាព ប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6