រាជធានីភ្នំពេញ៖ រសៀលថ្ងៃសុក្រ ៩កើតខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមិថុនាឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំការ អមដំណើរដោយ ឯកឧត្តមឱសថការី ស្រេង ជ្រិន អគ្គាធិការ ឯកឧត្តម ជិន វិសាល អគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុ ឯកឧត្តម ហុក ខៀវ ទីប្រឹក្សា និងជាប្រធាននាយកដ្ឋាននីតិកម្ម លោក ហ៊ុន ហួង អគ្គនាយករងបច្ចេកទេសសុខាភិបាល លោកវេជ្ជបណ្ឌិត ភុំ សំសុងប្រធាននាយកដ្ឋានគ្រប់គ្រងបុគ្គលិក និងលោកស្រីឱសថការី ឈឹម ម៉ាលី អនុប្រធាននាយកដ្ឋានគ្រប់គ្រងបុគ្គលិក បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន ចំនួន៤ រួមមាន៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងសុខាភិបាល ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងធម្មការនិងសាសនា នៅសាលាភូមិន្ទរដ្ឋបាល។ កិច្ចប្រជុំនេះដឹកនាំដោយលោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារបច្ចេកទេសលើកកម្ពស់ប្រសិទ្ធភាពការងារ នៃអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងមន្ត្រីជំនាញផ្សេងទៀត សរុបចំនួន ៤៩ រូប។
គោលបំណនៃកិច្ចប្រជុំគឹ ដើម្បីពិនិត្យពិភាក្សា លើការរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន ឱ្យស្របតាមអភិក្រម «ពង្រីងជាជាងពង្រីក» ។ ក្នុងន័យនេះ ក្រសួង ស្ថាប័ន ត្រូវរៀបចំរចនាសម្ព័ន្ធក្រសួង ស្ថាប័ន ឱ្យស្មើ ឬតូចជាងរចនាសម្ព័ន្ធចាស់ និងស្របតាមមុខងារស្នូល និងមុខងាររង នៃមុខងារស្នូល នៃក្រសួង ស្ថាប័នរបស់ខ្លួន។