Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្ត្រីសុខាភិបាល «អ្នកដឹកនាំ ត្រូវផ្តល់ជូនដល់ក្រុមការងារ នូវចក្ខុវិស័យ យុទ្ធសាស្រ្ត និងមធ្យោបាយសម្រាប់អនុវត្តយុទ្ធសាស្រ្ត ដែលនាំដល់ជោគជ័យតាមការកំណត់ចក្ខុវិស័យ។»
ថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ២០២៥

ថ្ងៃអង្គារ ១៣កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ចាប់ពីម៉ោង ២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចែករំលែកបទពិសោធន៍នៃភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣ ៩០៤នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរាយការណ៍ក្នុងលក្ខណៈចង្អៀត ពីកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់នាពេលកន្លងមកថ្មីៗ នេះដោយលើកព័ត៌មានត្រឡប់ដែលទាក់ទងនឹងវិស័យសុខាភិបាល មកធ្វើការវិភាគ និងដាក់ចេញជាសកម្មភាពបន្ត ដើម្បីឱ្យថ្នាក់ដឹកនាំសុខាភិបាលគ្រប់ជាន់ថ្នាក់បានយល់ជ្រាប និងពាំនាំយកទៅអនុវត្តន៍បន្ត។

ក្រោយពីបានស្វែងយល់លើចំនុចខ្លាំង និងចំនុចខ្វះខាតរបស់សេវាសុខាភិបាល ថ្នាក់ដឹកនាំសុខាភិបាលគ្រប់ជាន់ថ្នាក់ បានបង្ហាញការតាំងចិត្តធ្វើការកែលំអចំនុចខ្វះចន្លោះទំាងនោះ ដើម្បីបន្តលើកកម្ពស់គុណភាពសេវាសុខាភិបាល និងធានាឱ្យនិរន្តរភាពនៃគុណភាពសេវា ទោះបីជាមាននិន្នាការកើនឡើងនៃការមកប្រើប្រាស់សេវានៅតាមមន្ទីរពេទ្យសាធារណៈនិងមណ្ឌលសុខភាពក៏ដោយ។ ក្នុងការចែករំលែកបទពិសោធន៍ជាអ្នកដឹកនាំ ឯកឧត្តមសាស្រ្តចារ្យរដ្ឋមន្រ្តី បានលើកយកចំនុចសំខាន់ៗ ដែលអ្នកដឹកនាំត្រូវមានសម្រាប់ផ្តល់ដល់ក្រុមការងាររួមមាន(១) ចក្ខុវិស័យ (២)យុទ្ធសាស្រ្ត និង (៣)មធ្យោបាយសម្រាប់អនុវត្តយុទ្ធសាស្រ្តឱ្យបានជោគជ័យ។

ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី នៅក្នុងសប្តាហ៍នេះ ក៏មានបទបង្ហាញបទពិសោធន៍នៃដឹកនាំការងារសុខាភិបាលរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកែប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15