ខេត្តបន្ទាយមានជ័យ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវឱសថការី លី គឹមអេង រដ្ឋលេខាធិការក្រសួងសុខាភិបាល អមដំណើរដោយ លោកជំទាវវេជ្ជបណ្ឌិត ចាន់ សុខា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តមវេជ្ជបណ្ឌិត ស្រូយ អាដុល្លារ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះមកខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យ និងគាំទ្រមណ្ឌលសុខភាពនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ចំនួន១១ មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាពចំនួន២ មណ្ឌលសំចតប៉ោយប៉ែត និងច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយក្នុងនោះ រួមមាន៖
១-មណ្ឌលសុខភាព អូរស្រឡៅ
២-មណ្ឌលសុខភាព ទួលពង្រ
៣-មណ្ឌលសុខភាព អូរសំព័រ
៤-មណ្ឌលសុខភាព អូរឬស្សី១
៥-មណ្ឌលសុខភាព អូរឬស្សី២
៦-មណ្ឌលសុខភាព ផ្សារកណ្តាល
៧-មណ្ឌលសុខភាព អូរបីជាន់
៨-មណ្ឌលសុខភាព និមិត្ត
៩-មណ្ឌលសុខភាព សាលាខ្មែរ
១០-មណ្ឌលសុខភាព បឹងបេង
១១-មណ្ឌលសុខភាព ម៉ាឡៃ
១២-ប៉ុស្តិ័សុខភាព អន្លង់ស្វាយ
១៣-ប៉ុស្តិ៍សុខភាព បឹងជង្រុកតេជោឈ្នះឈ្នះ
១៤-មណ្ឌលសំចតប៉ោយប៉ែត និងច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។
ការចុះពិនិត្យនេះផ្តោតទៅលើចំណុចចំនួន៥ រួមមាន៖
១-ពិនិត្យទៅលើឱសថ បរិក្ខារ ដែលក្រសួងសុខាភិបាលបានផ្តល់ជូនទៅកាន់មណ្ឌលសុខភាព និងស្វែងយល់ពីតម្រូវការជាក់ស្តែងបន្ថែម
២-ពិនិត្យមើលកន្លែងសុវត្ថិភាពដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋ
៣-ពិនិត្យទៅលើសមត្ថភាពមន្រ្តី បុគ្គលិកសុខាភិបាលក្នុងការជួយសង្រ្គាះបឋម
៤-ពិនិត្យទៅលើរបៀបបញ្ជូនអ្នកជំងឺ
៥-ការចូលរួមសហការណ៍ពីអាជ្ញាធរ មន្ទីរសុខាភិបាល និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ។
ឆ្លៀតក្នុងឱកាសនេះ ក្រុមការងារក៏បានពិនិត្យបន្ថែមទៅលើវឌ្ឍនភាព និងជំរុញការកែលម្អគុណភាពសេវាសុខាភិបាលនៅតាមមណ្ឌលសុខភាពទាំងនោះផងដែរ។
ក្រុមការងារក្រសួងសុខាភិបាលសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ មន្រ្តី និងបុគ្គលិកសុខាភិបាល អាជ្ញាធរគ្រប់ជាន់ថ្នាក់ រួមទាំងកំលាំងប្រដាប់អាវុធទាំងអស់ ដែលបានឈរជើងការពារ និងផ្តល់ការគាំទ្រជូនដល់ប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។