Cambodia
ព័ត៌មានលំអិត

Image
ពិធីប្រកាសបើកដំណើរការគម្រោង Liínitiative ដែលជាការផ្តល់ហិរញ្ញប្បទានប្រកបដោយសមធម៌ និរន្តរភាព និងប្រសិទ្ធភាពសម្រាប់ការឆ្លើយតបចំពោះមេរោគអេដស៍ និងសុខភាព
ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធីប្រកាសបើកដំណើរការគម្រោង Liínitiative ដែលជាការផ្តល់ហិរញ្ញប្បទានប្រកបដោយសមធម៌ និរន្តរភាព និងប្រសិទ្ធភាពសម្រាប់ការឆ្លើយតបចំពោះមេរោគអេដស៍ និងសុខភាព។

ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំង ឯកឧត្តម ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោកស្រី Patricia Ongpin នាយិកាអង្គការ UNAIDS ប្រចាំកម្ពុជា ឡាវ ម៉ាឡេស៊ី និងឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ នៃក្រសួងសុខាភិបាល ស្ថានទូតបារាំង សមាគមន៍ឈូកស អង្គការ KHANA UNDP រួមទាំងអង្គការដៃគូនានា។

L'Initiative គឺជាកម្មវិធីមួយដែលអនុវត្តដោយអ្នកជំនាញបារាំង ដែលបានចាប់ផ្តើមនៅចុងឆ្នាំ២០១១ ដែលបំពេញបន្ថែមការវិនិយោគរបស់មូលនិធិសកល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់។ គម្រោងនេះនឹងគាំទ្រដល់ប្រទេសកម្ពុជាក្នុងការពង្រឹងការផ្តល់ហិរញ្ញប្បទានប្រកបដោយនិរន្តរភាព និងសមធម៌សម្រាប់ការឆ្លើយតបនឹងមេរោគអេដស៍ និងសុខភាពជាតិ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវរដ្ឋលេខាធិការ បានមានប្រសាសន៍ជូនពរ និងថ្លែងអំណរគុណ សម្រាប់កិច្ចសហប្រតិបត្តិការ និងសកម្មភាពនានាក្នុងវិស័យសុខាភិបាល ដែលជាការឆ្លុះបញ្ចាំងនូវការរួមចំណែកដ៏សំខាន់នាពេលកន្លងនេះ ចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំង ដែលត្រូវបានបញ្ចប់ភារកិច្ចនាពេលខាងមុខនេះ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10