Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំក្រុមការងារបច្ចេកទេសជីវៈចម្រុះស្តីពីវឌ្ឍនភាពនឹងធ្វើបច្ចុប្បន្នភាពសមាសភាពក្រុមការងារបច្ចេកទេស
ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០២៥

ខេត្តសៀមរាប៖ ថ្ងៃពុធ ១៤កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកក្កដាឆ្នាំ២០២៥ លោកវេជ្ជបណ្ឌិត ជួរ ម៉េង ប្រធានមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របុរាណ នៃក្រសួងសុខាភិបាល និងជាសមាជិកក្រុមការងារបច្ចេកទេសជីវៈចម្រុះក្រសួងបរិស្ថាន បានចូលរួមកិច្ចប្រជុំបច្ចេកទេសជីវៈចម្រុះជាមួយក្រុមការងារ នៃក្រសួងបរិស្ថាន សហការជាមួយគម្រោងINRM បានរៀបចំកិច្ចប្រជុំលើកទី៤ ក្រោមអធិបតីភាព ឯកឧត្តម មាស សុផល អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារបច្ចេកទេសជីវៈចម្រុះ។

កិច្ចប្រជុំបានបញ្ជាក់ពីសមិទ្ធផលសំខាន់ៗការងារអភិរក្សជីវៈចម្រុះ និងវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ NBSAP អោយរួចរាល់ដំណាច់ឆ្នាំ២០២៥ ឬដើមឆ្នាំ២០២៦។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីអនុប្រធាន សមាជិក តំណាងក្រសួង ស្ថាប័នពាក់ពន្ធ័សរុបចំនួន៤០នាក់ ។

Image 1
Image 2
Image 3
Image 4
Image 5