គោលបំណងនៃជំនួបនេះ គឺដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តគម្រោង ពិនិត្យមើលបញ្ហាប្រឈម និងដំណោះស្រាយ ដើម្បីធ្វើយ៉ាងណាឱ្យគម្រោងអនុវត្តតាមផែនការ និងបញ្ចប់តាមពេលវេលាដែលបានកំណត់។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ណែនាំ សូមឱ្យថ្នាក់ដឹកនាំទទួលបន្ទុក និងក្រុមការងារជំនាញ ជំរុញពន្លឿនការអនុវត្តនីតីវិធី តាមផែនការគ្រោងទុក និងត្រូវមានការរាយការណ៍ឱ្យបានទៀតទាត់ពីវឌ្ឍនភាពនៃគម្រោងនេះ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវការកោតសសើរ ចំពោះការខិតខំបំពេញការងាររបស់ក្រុមការងារកន្លងមក និងការប្តេជ្ញាចិត្តក្នុងការបន្តបេសកកម្មរបស់ខ្លួន ឱ្យកាន់តែប្រសើរឡើងថែមទៀត។
ទីស្តីការក្រសួងសុខាភិបាល៖ ព្រឹកថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥