រាជធានីភ្នំពេញ៖ រសៀលថ្ងៃពុធ ១៤កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការគ្រប់គ្រងមូលដ្ឋានសុខាភិបាលឯកជន និងស្រាវជ្រាវបាតុភាពមិនប្រក្រតីនៅមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន បានអញ្ជើញដឹកនាំកិច្ចប្រជុំទូទាំងប្រទេស ស្ដីពីការពិនិត្យវឌ្ឍនៈភាព និងបញ្ហាប្រឈមនៃការគ្រប់គ្រងមូលដ្ឋានសុខាភិបាលឯកជនក្នុងពេលបច្ចុប្បន្ន។
កិច្ចប្រជុំនេះមានរបៀបវារៈដូចខាងក្រោម៖
១. ពិនិត្យវឌ្ឍនៈភាព និងបញ្ហាប្រឈមនៃការគ្រប់គ្រងមូលដ្ឋានសុខាភិបាលឯកជនក្នុងពេលបច្ចុប្បន្ន
២. ការងារគ្រប់គ្រងកម្រងសេវាទាំង ១០ នៅថ្នាក់ក្រោមជាតិ
៣. បញ្ហាផ្សេងៗ
កិច្ចប្រជុំនេះក៏មានការចូលរួមពី ឯកឧត្ដមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការ ឯកឧត្តមសាស្ត្រាចារ្យរង ហេង សុទ្ធី អនុរដ្ឋលេខាធិការ ឯកឧត្តមសាស្ត្រាចារ្យ ហ៊ុន ចំរើន ទីប្រឹក្សាក្រសួងសុខាភិបាលឯកឧត្ដមអគ្គនាយកបច្ចេកទេសសុខាភិបាល នាយកដ្ឋានមន្ទីរពេទ្យ នាយកដ្ឋាននីតិកម្ម តំណាងនាយកដ្ឋានឱសថ និងឯកឧត្ដម លោកជំទាវ ប្រធានប្រធានមន្ទីរសុខាភិបាល លោក លោកស្រី អនុប្រធានមន្ទីរទទួលបន្ទុកសេវាសុខាភិបាលឯកជន នៃរដ្ឋបាលរាជធានី ខេត្ត ប្រធានការិយាល័យនិយ័តកម្ម និងប្រធានការិយាល័យបង្ការ នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្ត និងមន្ត្រីពាក់ព័ន្ធការងារគ្រប់គ្រងមូលដ្ឋានសុខាភិបាលឯកជន សុបចំនួន១១៦ នាក់( ZOOM) និងផ្ទាល់១០នាក់។