Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងលើកទិសដៅបន្តគម្រោងគ្រប់គ្រងជំងឺមិនឆ្លងអនុវត្តក្នុងដំណាក់កាលទី២ (H-EQIP 2)
ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការការពារ និងគ្រប់គ្រងជំងឺមិនឆ្លង បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងលើកទិសដៅបន្តគម្រោងគ្រប់គ្រងជំងឺមិនឆ្លងអនុវត្តក្នុងដំណាក់កាលទី២ (H-EQIP 2)។

គោលបំណងសំខាន់ៗនៃកិច្ចប្រជុំរួមមាន៖

១. ពិនិត្យវឌ្ឍនភាព និងលើកទិសដៅបន្តសកម្មភាពការងារ

២. បញ្ហាប្រឈម និងវិធីសាស្រ្តដោះស្រាយ

៣. ពិភាក្សារកដំណោះស្រាយដើម្បីជម្រុញដល់ដំណើរការអនុវត្តគម្រោងនេះឱ្យបានល្អប្រសើរ។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ និងជាប្រធានអង្គប្រជុំ និងឯកឧត្តមអគ្គនាយកបច្ចេកទេសសុខាភិបាល បានផ្ដល់ជាអនុសាសន៍ណែនាំមួយចំនួនក្នុងការអនុវត្តគម្រោងបានត្រឹមត្រូវ និងកាន់តែមានប្រសិទ្ធភាព ស្របតាមយុទ្ធសាស្ត្រក្រសួងសុខាភិបាលដែលកំពុងអនុវត្ត។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គនាយកបច្ចេកទេសសុខាភិបាល លោកស្រីអគ្គនាយករងបច្ចេកទេសសុខាភិបាល និងនាយកដ្ឋានការពារសុខភាព។

Image 1
Image 2
Image 3
Image 4
Image 5
Image 6