Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំគណៈកម្មការទទួលបន្ទុកសម្របសម្រួលក្រុមវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់ថ្នាក់ជាតិ​ និងរៀបចំសមយុទ្ធអាស៊ានឆ្នាំ២០២៥ (ARDEX-25)
ថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង១៤:០០នាទីរសៀល នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការទទួលបន្ទុកដឹកនាំសម្របសម្រួលវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់ថ្នាក់ជាតិ និងរៀបចំសមយុទ្ធ អាស៊ាន ឆ្នាំ ២០២៥ បានអញ្ជើញដឹកនាំ និងសម្របសម្រួលកិច្ចប្រជុំគណៈកម្មការទទួលបន្ទុកសម្របសម្រួលក្រុមវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់ថ្នាក់ជាតិ​ និងរៀបចំសមយុទ្ធអាស៊ានឆ្នាំ២០២៥(ARDEX-25)។     

នៅក្នុងកិច្ចប្រជុំ​ បានពិភាក្សលើតួនាទីភារកិច្ច របស់អនុគណៈកម្មការនីមួយៗ ឱសថ សម្ភារៈ បរិក្ខារ រថយន្តសង្គ្រោះ ដែលត្រូវត្រៀមសម្រាប់អនុវត្តសមយុទ្ធអាស៊ានឆ្នាំ២០២៥(ARDEX-25)។ ឯកឧត្តមវេជ្ជបណ្ឌិត បានណែនាំដល់ក្រុមវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់ថ្នាក់ជាតិទាំងអស់យកចិត្តទុកដាក់ក្នុងការត្រៀមលក្ខណៈ ដូចជា ឱសថ សម្ភារៈបរិក្ខារ រថយន្តសង្គ្រោះ និងសេណារីយ៉ូ​ ដើម្បីអនុវត្តសមយុទ្ធអាស៊ានឆ្នាំ២០២៥ នាពេលខាងមុខនេះ ឱ្យទទួលបានជោគជ័យ។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះរៀបចំដោយ នាយកដ្ឋានការពារសុខភាព មានការចូលរួមពីនាយកដ្ឋានពាក់ព័ន្ធ មន្ទីរពេទ្យថ្នាក់ជាតិ ចំនួន៨ និងមជ្ឈមណ្ឌលជាតិ ក្រោមឱវាទក្រសួងសុខាភិបាល ដែលមានសមាសភាពសរុបចំនួន២៥ រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10