Cambodia
ព័ត៌មានលំអិត

Image
ពិធីប្រគល់-ទទួលរថយន្តគិលានសង្គ្រោះ ជូនមណ្ឌលអប់រំកែប្រែទី៤ (ម៤)
ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២៥

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអនុញាតិដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម វេជ្ជ. សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួលរថយន្តគិលានសង្គ្រោះ ១គ្រឿង ជូនមណ្ឌលអប់រំកែប្រែទី៤ (ម៤) ដែលជាអំណោយដ៏ថ្លៃថ្លាលើកទី៦៣ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈអ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លី ហៀក រតនា ព្រមទាំងអ្នកឧកញ៉ា សុខ វណ្ណា និងលោកស្រី ចាន់ សុទ្ធី ក្រោមអធិបតីភាព ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.)។

រថយន្តគិលានសង្គ្រោះមួយគ្រឿងប្រគល់ជូនមណ្ឌលអប់រំកែប្រែទី៤(ម៤) នៅខេត្តពោធិ៍សាត់ នឹងជួយសម្រួលបន្ថែមក្នុងការដឹកជញ្ជូនជនជាប់ឃុំទៅព្យាបាល និងប្រើប្រាស់ជាប្រយោជន៍ទូទៅក្នុងមណ្ឌល។ ជំនួយជារថយន្តគិលានសង្គ្រោះនេះ គឺចំគោលដៅ និងជាសក្ខីភាពដែលបង្ហាញពីការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស ជាពិសេសសិទ្ធិទទួលបានសេវាថែទាំសុខភាពដោយគ្មានការរើសអើង។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងសុខាភិបាល រដ្ឋបាលខេត្តពោធិ៍សាត់ ក៏ដូចជាអគ្គនាយកដ្ឋានពន្ធនាគារ ចំពោះកិច្ចសហការដ៏ល្អ និងថ្លែងអំណរគុណដល់អ្នកឧញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លី ហៀក រតនា ព្រមទាំងអ្នកឧកញ៉ា សុខ វណ្ណា និងលោកស្រី ចាន់ សុទ្ធី ចំពោះជំនួយជារថយន្តគិលានសង្គ្រោះជូនដល់មណ្ឌលអប់រំកែប្រែទី៤នេះ។

Image 1
Image 2
Image 3
Image 4