រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងពង្រឹងប្រព័ន្ធអប់រំមុនពេលបម្រើការងារ សម្រាប់មន្ត្រីសុខាភិបាល (SPESHP) បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលា ស្តីពីការប្រើប្រាស់វិធីសាស្ត្របង្រៀន តាមប្រព័ន្ធគ្រប់គ្រងការរៀន និងការបង្រៀនកម្រិតដំបូង Moodle LMS Level 1 សម្រាប់គ្រូ របស់សាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅសណ្ឋាគារកាំបូឌីយ៉ាណា។
សិក្ខាសាលារយៈពេល ២ថ្ងៃនេះ មានគោលបំណងដូចខាងក្រោម៖
១. ពន្យល់ពីការគ្រប់គ្រង និងការប្រើប្រាស់ប្រព័ន្ធ Learning Management System (LMS) សម្រាប់ការបង្រៀនប្រកបដោយគុណភាព និងប្រសិទ្ធភាព
២. បង្ហាញពីការបញ្ចូលឯកសារមេរៀន និងសកម្មភាពសិក្សាស្រាវជ្រាវសម្រាប់និស្សិត ចូលទៅក្នុងប្រព័ន្ធ LMS តាមមុខវិជ្ជានីមួយៗក្នុងកម្មវិធីសិក្សា
៣. អនុវត្តបង្ហាញជូនដល់គ្រូបង្រៀនតាមមុខវិជ្ជានីមួយៗ ពីរបៀបដាក់បញ្ចូលឯកសារសិក្សា និងសកម្មភាពសិក្សាស្រាវជ្រាវរបស់និស្សិត ទៅក្នុងប្រព័ន្ធ LMS (Uploaded in LMS System)។
សូមបញ្ជាក់ផងដែរថា សិក្ខាសាលានេះមានការអញ្ជើញចូលរួមពី លោកសាស្រ្តាចារ្យជំនួយ ម៉ម សុវត្ថា សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងជាប្រធានគម្រោង SPESHP ទទួលបន្ទុកដំណើរការ លោកស្រីឱសថការី សារេត សុខុម នាយការងសាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល លោក លោកស្រីសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ព្រមទាំងសមាភាពដែលអញ្ជើញមកពីក្រសួងសុខាភិបាល មន្ទីរពេទ្យថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងមន្ទីរពេទ្យឯកជន។