Cambodia
ព័ត៌មានលំអិត

Image
ការចុះពិនិត្យស្ថានភាពវឌ្ឍនភាព នៅមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក និងមន្ទីរពេទ្យបង្អែកខេត្ត ក្នុងខេត្តប៉ៃលិន ពោធិ៍សាត់ និងកោះកុង
ថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០២៥

ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង និងឯកឧត្ដមឱសថការី ឈី ហុង បានចុះទៅពិនិត្យមើលស្ថានភាពវឌ្ឍនភាព និងការរៀបចំត្រៀមបម្រើសេវាក្នុងដំណាក់កាលមានឧប្បត្តិហេតុកើតឡើង ដែលបណ្តាលមកពីភាពតានតឹងនៅតាមព្រំដែនកម្ពុជា ថៃ របស់មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក និងមន្ទីរពេទ្យបង្អែកខេត្ត ក្នុងខេត្តប៉ៃលិន ពោធិ៍សាត់ និងកោះកុង ព្រមទាំងបានចុះពិនិត្យមន្ទីរពេទ្យបង្អែកកម្រិត១& កម្រិត២ (ក្នុងចំណោមមន្ទីរពេទ្យបង្អែកទាំង៦១) មួយចំនួនដែលស្ថិតនៅក្នុងបណ្តាខេត្តខាងលើដែលមានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន មន្ទីរពេទ្យបង្អែកស្រែអំបិល មន្ទីរពេទ្យបង្អែកប៉ោយប៉ែត មន្ទីរពេទ្យបង្អែកខេត្តកោះកុង មណ្ឌលសុខភាពប្រម៉ោយ និងមណ្ឌលសុខភាពត្រពាំងរូង។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11