ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន បានចូលរួមកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។
កិច្ចប្រជុំនេះដែរមានការអញ្ជើញចូលរួមពី ឯកឧត្តមទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងស្ថាប័ន នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងលោក លោកស្រី សមាជិក សមាជិក នៃគណៈកម្មាធិការទាំង៧ ព្រមទាំងមន្រ្តីនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ទីស្តីការគណៈរដ្ឋមន្រ្តី៖ ព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥