ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងជូនដំណើរនិវត្តន៍បន្ទាប់ពីបានបញ្ចប់អាណត្តិការទូតនៅកម្ពុជារបស់ ឯកឧត្តមបណ្ឌិត PARK Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា។
ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ សមាជិករាជរដ្ឋាភិបាល ព្រមទាំងឯកឧត្តម លោកជំទាវជាអង្គទូតបរទេសប្រចាំនៅកម្ពុជា នៅស្ថានទូតសាធារណរដ្ឋកូរ៉េផងដែរ។
រាជធានីភ្នំពេញ៖ នៅស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥