រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៦រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP 2) រួមទាំងគម្រោងឆ្លើយតបបន្ទាន់នឹងជំងឺកូវីដ-១៩ (COVID-19 ERP) បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា សេចក្តីរៀបចំដំណើរការ នៃការអភិវឌ្ឍប្រព័ន្ធតាមដានជំងឺមិនឆ្លង ដោយប្រើប្រាស់ប្រព័ន្ធទិន្នន័យវេជ្ជសាស្ត្រអេឡិកត្រូនិក (NCD-EMR) សម្រាប់គម្រោង H-EIQP 2 និងពិនិត្យលើវឌ្ឍនភាពការងារ សម្រាប់កិច្ចការសម្របសម្រួល និងរៀបចំប្រព័ន្ធ ដើម្បីគ្រប់គ្រងជំងឺរាតត្បាតសកល (PMS) សម្រាប់គម្រោង COVID-19 ERP។
គោលបំណង នៃកិច្ចប្រជុំ៖
- ពិនិត្យអំពីពេលវេលានៃការអនុវត្តការងារតាមដំណាក់កាលនីមួយៗ
- រកដំណោះស្រាយ និងបញ្ហាប្រឈមនានា ក្នុងការដំណើរការអនុវត្ត
- ការបណ្តុះបណ្តាលទៅភាគីពាក់ព័ន្ធ ទៅតាមពេលវេលាដែលគ្រោងទុក
- ការកំណត់ពេលវេលាសម្រាប់ការៀបចំប្រកាសដំណើរការប្រព័ន្ធ NCD-EMR និងប្រព័ន្ធ PMS
- ជំហានបន្ទាប់ ដើម្បីជំរុញក្នុងការដំណើរការ និងរៀបចំឱ្យបានទាន់ពេលវេលាកំណត់។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ជិន វិសាល អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និងលោក លោកស្រី តំណាងនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសុខាភិបាល តំណាងទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ និងក្រុមហ៊ុនទីប្រឹក្សាផ្តល់សេវាកម្ម។