រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព. ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានលេខាធិការដ្ឋានក្រុមការងារបច្ចេកទេសសុខាភិបាល បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសសុខាភិបាល (Technical Working Group for Health, TWG) ប្រចាំខែកក្កដា ឆ្នាំ២០២៥ ក្រោមមូលបទ “សុខភាពតែមួយ និងសន្តិសុខសុខភាព”។
កិច្ចប្រជុំបានពិនិត្យ ពិភាក្សាផ្តល់យោបល់ និងជំរុញការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត លើប្រធានបទចំនួន០៣ ដោយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះវិហារ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប និងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ដូចខាងក្រោម៖
១-ផែនការពង្រឹងសមត្ថភាពត្រៀមឆ្លើយតបផ្នែកវេជ្ជសាស្ត្រសម្រាប់សង្គ្រោះបន្ទាន់សុខភាពនៅខេត្តព្រះវិហារ
២-ការឆ្លើយតបនឹងការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីនៅខេត្តសៀមរាប
៣-រចនាសម្ព័ន្ធសុខភាពតែមួយនៅកម្ពុជា។
កិច្ចប្រជុំនេះដែរ បានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា នៃក្រុមការងារបច្ចេកទេសសុខាភិបាល និងដៃគូអភិវឌ្ឍន៍សុខាភិបាល សរុបចំនួន ៣៦រូប។