Cambodia
ព័ត៌មានលំអិត

Image
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម លើកទី១៤ ដឹកនាំដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម។
ថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២៥

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ដែលជាអនុប្រធាន សមាជិក សមាជិកា នៃក្រុមប្រឹក្សាគាំពារសង្គម ព្រមទាំងមានការចូលរួមផងដែរពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងរដ្ឋបាលខេត្តព្រះវិហារ និងកំពង់ឆ្នាំង ដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈសំខាន់ៗដូចជា៖ ១. សេចក្តីព្រាងគោលការណ៍ណែនាំស្តីពីកម្មវិធីជាតិគាំពារសង្គមដើម្បីជំរុញការចាកចេញពីភាពក្រីក្រ និងឯកសារគតិយុត្តពាក់ព័ន្ធ និង ២. វឌ្ឍនភាពនៃការរៀបចំប្រព័ន្ធឌីជីថលបញ្ជាក់ចំណាយរបស់ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ។

ទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២៥

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9