រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ ទី១៧ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការសម្របសម្រួលក្នុងការពង្រឹងគុណភាពថែទាំ ព្យាបាល សុខុមាលភាពមាតា ទារក កុមារ និងរោគស្ត្រី បានអញ្ជើញជាអធិបតីភាពដឹកនាំការប្រជុំ ការងារបច្ចេកទេសពង្រឹងគុណភាពថែទាំ ព្យាបាលសុខភាពមាតា និងទារក។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីបង្ហាញពីវឌ្ឍនភាពការងាររបស់ក្រុមការងារបច្ចេកទេស ក្នុងការពង្រឹងសមត្ថភាព និងគុណភាពនៃការថែទាំ ព្យាបាលតាមរយៈទស្សនៈវិស័យនៃផែនទីបង្ហាញផ្លូវ និងលទ្ធផលនៃការពិនិត្យករណីមរណភាពមាតា និងទារក ជុំវិញកំណើតកន្លងមក និងលើកកម្ពស់គុណភាព នៃសេវាសុខភាពមាតា និងទារក ក្នុងព្រះរាជាណាចក្រកម្ពុជា។ ដើម្បីសម្រេចបាននូវគោលដៅរបស់ក្រសួងសុខាភិបាល និងអនុវត្តស្របតាមគោលដៅក្នុងការកាត់បន្ថយមរណភាពមាតា លោកជំទាវសាស្ត្រាចារ្យបានផ្តល់នូវអនុសាសន៍មួយចំនួនរួមមាន៖
១. ផែនទីបង្ហាញផ្លូវសម្រាប់ពន្លឿនការកាត់បន្ថយអាត្រាមរណភាពមាតា និងទារកឆ្នាំ ២០២៥-២០៣០
២. ពិធីសារជាតិការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតបឆ្នាំ២០២៥
៣. យុទ្ធសាស្ត្រជាតិស្តីពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិនៅកម្ពុជា
៤. និយាមប្រតិបត្តិការបង្កាការចម្លងមេរោគអេដស៍ពីម្តាយទៅកូន និងរលាកថ្លើមប្រភេទបេ
៥. និតិវិធីប្រតិបត្តិស្ដង់ដារជាតិសម្រាប់ការពិនិត្យ ព្យាបាល និងគ្រប់គ្រងជំងឺមហារីកមាត់ស្បូន។
ជាមួយគ្នាផងនេះដែរ លោកជំទាវសាស្ត្រាចារ្យ រដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមពីការធ្វើផែនការសកម្មភាពការងារ ឆ្នាំ ២០២៥-២០២៣០ ដោយផ្អែកទៅលើលទ្ធផល នៃការពិនិត្យស្រាវជ្រាវឆ្នាំ២០២៣ ឆ្នាំ២០២៤ និងដើមឆ្នាំ ២០២៥ ដោយលើកប្រធានបទសំខាន់ៗពាក់ព័ន្ធក្នុងការធ្វើផែនការសកម្មភាព ឆ្នាំ ២០២៥-២០៣០ដូចខាងក្រោម៖
- Action Plan to accelerate reduction of Maternal and Newborn Mortality 2025-2030
- Update clinical NCU Manual-Level of Neonatal ឆ្នាំ ២០២៥
- Progress report START4NEWBORN
- Saving Baby Life
- High Risk Pregnancy and PPH management
- Amniotic Fluid
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីនាយកដ្ឋានចំណុះក្រសួងសុខាភិបាល មន្ទីរពេទ្យថ្នាក់ជាតិ គណ:វិជ្ជាជីវ:ឆ្មប សមាគមឆ្មប ថ្នាក់ខេត្ត ប្រធានគាំពារមាតា និងទារក នៃមន្ទីរសុខាភិបាលខេត្ត ប្រធានគាំពារមាតា និងទារក នៃការិយាល័យស្រុកប្រតិបត្តិ ប្រធានផ្នែកសម្ភព ផ្នែកប្រពោធនកម្មទារក នាយសាល ប្រធានបច្ចេកទេសមន្ទីរពេទ្យ អង្គការដៃគូអភិវឌ្ឍន៍ WHO, UNFPA, KOFIH, KOICA សរុបចំនួន ២៦២នាក់ ក្នុងនោះ ចំនួន៣២ នាក់ចូលរួមផ្ទាល់ និងតាមប្រព័ន្ធនិមិ្មតចំនួន ២៣០នាក់។